27/01/2015 21:21 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahalក្នុងដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា

មជ្ឈដ្ឋាន​មន្ត្រីឥណ្ឌា​បានអោយ​ដឹងនាថ្ងៃ​ទី២៤ខែមករា​ឆ្នាំ២០១៥ថា៖ នាថ្ងៃទី​២៤ ខែមករា​ប្រ​ធា​នា​​​​ធិប​តី​អា​មេ​រិក​ លោក Barack Obama បាន​លុបចោល​កម្មវិធី​ទៅទស្ស​នាវិហារ​ Taj Mahal ​ក្នុង​​ដំណើ​រ​ទៅ​បំពេញ​ទស្សន​កិច្ច​​នៅឥណ្ឌា ចាប់​ពីថ្ងៃទី២៥ ដល់ថ្ងៃ​ទី២៧ខែមករា​ឆ្នាំ២០១៥។ គ្មាន​មូល​ហេតុ​​ណា១​បាននាំ​ចេញដើម្បី​អធិប្បាយ​​អំពីការ​លុបចោល​កម្មវិធីនេះ​ទេ ប៉ុន្តែ តាម​កាសែត Hindustan Times របស់ឥណ្ឌា​ថា៖ ប្រធា​នាធិបតី​ Barack Obama​ កាត់បន្ថយ​កម្មវិធី​បំពេញ​ទស្ស​ន​​​​​កិច្ច​​នៅ​ឥណ្ឌាគឺដើម្បី​ទៅ អារ៉ាប៊ី​សាអូឌីត បន្ទាប់​ពី​ពេល​ដែល​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូ​ឌីត Abdullah bin Abdulaziz ទទួល​​មរណភាព។


ប្រធានាធិបតីអាមេរិក លោក Barack Obama

ក្នុង​ព្រឹត្តិការណ៍​ទាក់ទិន​១ទៀត នាយក​ដ្ឋានចារ​កម្មឥណ្ឌា (IB) បាន​ចេញបទ​​បញ្ជា​ព្រមាន​នាយប់​ថ្ងៃ​​ទី​​២៤​ខែ​មករា​​ឆ្នាំ២០១៥​ ចំពោះ​ប៉ូលីស Delhi អំពី​គ្រោះអាសន្នវាយ​ប្រហារ​ភេរវ​កម្ម ក្រោយ​ប៉ុន្មាន​​ម៉ោងដែល​ប្រធានាធិបតី​​អាមេរិក លោក Barack Obama ចាក​ចេញពីអា​មេរិក ចាប់​ផ្តើ​ម​ដំ​​ណើរ​ទស្សនកិច្ច​នៅឥណ្ឌា ក្នុង​រយៈ​ពេល​៣ថ្ងៃ (ពីថ្ងៃទី​២៥ដល់ថ្ងៃ​ទី២៧ខែមករា​ឆ្នាំ២០១៥​)​ដែរ៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ