18/02/2016 09:43 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកប្រកាសកញ្ចប់វិធានការបង្កើនសេដ្ឋកិច្ចចំពោះតំបន់អាស៊ីអាគ្នេយ៍


ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នា២០១៦ បាន​ប្រកាស​កញ្ចប់​វិធាន​ការ​ថ្មីសំដៅជំរុញ​ខឿន​សេដ្ឋកិច្ចនានា នៅអាស៊ីអាគ្នេយ៍។ នេះ​ត្រូវបាន​ចាត់ទុក​ជាសកម្មភាព​បណ្ដាក់​ទំនុក​ទុកចិត្ត​ទៅលើល​ទ្ធភាព​ ដែលតំបន់​កំពុងមាន​ល្បឿនកំណើនយ៉ាង​ឆាប់រហ័ស របស់ពិភពលោកមួយនេះអាច​ក្លាយ​ទៅ​ជាដៃ​គូ ពាណិជ្ជកម្មមានសារៈសំខាន់​ថែមទៀត ចំពោះអាមេរិក។ ថ្លែងមតិនៅខាង​ក្រៅ​សន្និសីទជាន់ខ្ពស់​ពិសេស អាស៊ាន​ - អាមេរិកដែលបាន​ប្រព្រឹត្ត​ទៅនៅរដ្ឋ​ California មន្ត្រីជាន់ខ្ពស់មួយ​រូប​នៃ សេតវិមាន​បានឲ្យដឹងថា កញ្ចប់​វិធាន​ការ “តភ្ជាប់​អាមេរិក - អាស៊ាន” ពោលខាង​​លើនឹងរួមមានការ​បង្កើតការិយាល័យ​ចំនួន៣ នៅ​ទីក្រុង​ហ្សាកា​តា​ប្រទេសឥណ្ឌូនេស៊ី ទីក្រុងបាំង​កក ប្រទេសថៃនិងសឹង្ហបុរីសំដៅ​បង្កើន​ការទាក់​ទង​លើវិស័យ សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​អាមេរិក ជាមួយក្រុមប្រទេស​សមាជិក​អាស៊ាន។ ទន្ទឹមនឹងនោះ កញ្ចប់​វិធាន​ការ នេះ​ក៏នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ថាមពល នៅអាស៊ីអាគ្នេយ៍ ជាវិស័យ​ដែលប្រទេសចិន កំពុងចូលរួមយ៉ាង​សកម្ម​ដោយ​មាន​គំរោង​ការណ៍​កសាងទំនប់​ តាមតំបន់ដើមទន្លេមេគង្គផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ