22/01/2015 14:00 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកថ្លែងសារសហរដ្ឋឆ្នាំ២០១៥


ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ TTXVN)

តាមទម្លាប់​ប្រចាំឆ្នាំ នាថ្ងៃទី​២១ខែមករា​ឆ្នាំ២០១៥ (តាមម៉ោងវៀតណាម) ប្រធានា​ធិបតីអាមេ​រិកលោក​Barack ​Obama បាន​ថ្លែងសារ​សហរដ្ឋ​ឆ្នាំ២០១៥​ចំពោះមុខ​រដ្ឋស​ភា។ ក្នុងសា​រនេះ លោក Obama បាន​​ផ្តោត​សំ​ខាន់​​ទៅ​លើ​ប្លុក​​អ្នកបោះ ឆ្នោត​ច្រើនបំផុតក្នុង​បណ្តាការបោះ​ឆ្នោត នោះគឺ​​អ្នកបោះឆ្នោត​ស្រទាប់​កណ្តាល​។ ក្នុង​សារ សហ​រដ្ឋ​២០១៥​​នេះ លោក Obama បាន​ដាស់តឿន​បណ្តា​អ្នកតាក់​តែង​ច្បាប់​របស់ គណៈបក្ស​សាធារណៈ​រដ្ឋ​បង្កើត​​ឡើង​“ក្រុម១​​”សំដៅអនុម័តលើពង្រាង​ច្បាប់សំខាន់​ៗ។ លោក Obama ក៏បាន​អំពាវនាវ​រដ្ឋសភាអនុ​ម័ត​លើ​​សេចក្តី​ព្រាង​ច្បាប់​ ប្រាក់​បៀវត្សសមភាពរវា​ងបុរសនិង​ស្រ្តីយ៉ាងឆាប់​ៗព្រមទាំង​រំលឹកឡើង​វិញ ការ គំរាម​កំហែង​ថា​នឹងប្រើ​សិទ្ធិ​វេតូ​​ប្រសិន​បើរដ្ឋ​សភាអនុម័ត​លើពង្រាង​ច្បាប់ផ្លាស់​ប្តូរ កម្ម​វិធីកែទ​ម្រង់ធានា​រ៉ាប់រង​សុខា​ភិ​បាល​ឬហៅថា​ Obama​Care។

ចំពោះ​បញ្ហាកិច្ចការបរទេស ក្នុងសារសហរដ្ឋ​២០១៥ លោក Obama បាន ​ប្រកាសថា​នឹងកំទិច​ពួកជ្រុល​និយម ភេ​រ​វ​កម្ម​ ដើម្បី​ធានាសុវត្ថិភាព​ឲ្យសហរដ្ឋ​អាមេរិក​និងសម្ព័ន្ធ​មិត្ត។ លោក Obama ក៏បានដាស់តឿន​រដ្ឋ​សភា​ក្នុង​ឆ្នាំ​​​២០១៥ នឹង​​បោះឆ្នោត​បញ្ឈប់រាល់​វិធានការ​ហ៊ុំព័ទ្ធ ដើម្បីប្រ​ក្រតីទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​គយបា​។ លោក Obama ក៏​បាន​​ដាស់តឿន​រដ្ឋាសភា​គាំទ្រ​ការ​ប្រ​យុទ្ធ ប្រឆាំង​នឹងពួកឧទ្ទាម​ IS នៅអ៊ីរ៉ាក់​និង​ស៊ីរី។ លោក Obama ប្រកាស​ថា នឹង​បន្ត​​ រួមជា​មួយ​សម្ព័ន្ធ​មិត្តបង្ក​សម្ពាធ​សំដៅឯកោ​ប្រទេសរុ​ស្សីក្នុង​បញ្ហារបស់​អ៊ុយ​ក្រែន​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ