01/10/2016 13:01 GMT+7 Email Print Like 0

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសង្កត់ធ្ងន់ថា ហ្វីលីពីនយកចិត្តទុកដាក់ជម្រុញកិច្
ចសហប្រតិត្តិការជាមួយវៀតណាមលើគ្រប់វិស័យ
នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអញ្ជើញចាកចេញពីទីក្រុងហាណូយ បញ្ជប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៦តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌ​នៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Rodrigo Duterte បានអញ្ជើញដាក់កម្រងផ្កានៅស្តបរំលឹកវិញ្ញាណក័្ខន្ធវីរៈជនពលី ជួបសវនាការជាមួយប្រធានរដ្ឋលោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងចូលរួមពិធីជប់លៀងរបស់ប្រធានរដ្ឋលោក Tran Dai Quang។ នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពគ្នា រួមសហការ ត្រៀមរៀបចំល្អនូវសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៦ បង្កើនកិច្ច​សហប្រតិបត្តិការនយោបាយការទូតតាមរយៈបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូនិងជួបប្រាស្រ័យជាន់ខ្ពស់គ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសក្កានុភាពនៃប្រទេសនីមួយៗ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអង្ករក្នុងដំណាក់កាល​ថ្មី។​វៀតណាមនឹងផ្គត់ផ្គងអង្ករដោយស្ថិរភាព និងយូរអង្វែងសម្រាប់ហ្វីលីពីន។

ទន្ទឹមនឹងរាល់កិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្តោតសំខាន់ពិភាគ្សាលើបញ្ហាអន្តរជាតិនិងតំ​បន់​ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរសន្យារក្សានិងជម្រុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍លើសមុទ្រខាងកើត ដោះ ស្រាយជំលោះដោយសន្តិវិធីឈរលើមូលដ្ឋាននៃគោលការណ៍សារវ័ន្តរបស់ច្បាប់អន្តរជាតិ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ