06/03/2018 09:20 GMT+7 Email Print Like 0

ប្រធានាធិបតីហ្វីលីពីនមិនចូលរួមសន្និសីទកំពូលអាស៊ាន - អូស្ត្រាលី

នាថ្ងៃទី ៥ ខែមិនា ឆ្នាំ២០១៨ លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  បានឲ្យដឹងថា៖ថ្នាក់ដឹកនាំប្រទេសខ្លួននិងមិនចូលរួមសន្និសីទកំពូលរវាងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអូស្ត្រាលី (AIA) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ១៤ ទិវាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅ Sydney ប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទៅ ១៨ មិនាខាងមុខ​។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Harry Roque បានលើកច្បាស់ថា៖ បម្រែបម្រួលនានាក្នុងស្រុកគឺត្រូវការវត្តមានរបស់ប្រធានាធិបតីហ្វីលីពីន។ លោករូបនេះក៏បានឲ្យដឹងទៀតថា៖លោក Rodrigo Duterte បានចាត់តាំងរដ្ឋមន្ត្រីការបរទេសលោក Alan Perter Cayetano ចូលរួម AIA សំដៅធានាថាប្រទេសេខ្លួននៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និង អូស្ត្រាលី ក្នុងការជំរុញចំណាប់អារម្មណ៍ក្នុងតំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ