29/09/2016 09:15 GMT+7 Email Print Like 0

ប្រធានាធិបតីហ្វីលីពីនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte

នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៦ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte​បានចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ នៅវៀត​ណាម ចាប់ពីថ្ងៃទី២៨​ ដល់ថ្ងៃទី​២៩​ខែកញ្ញា​តាម​សេចក្តី​អញ្ជើញ ​របស់​ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ Tran Dai Quang។ ក្នុង​ក្រប​ខ័ណ្ឌនៃដំណើរទស្សន​កិច្ច​នេះ របស់​ប្រធានាធិប​តីហ្វី​លីពីន ​លោក Rodrigo Roa​​ Duterte ភាគីទាំងពីរ នឹង​ផ្លាស់ប្តូរទិសដៅនិង​វិធានការ​ជម្រុញ​ទំនាក់ទំន​ង​ដៃគូយុទ្ធ​សាស្ត្រ នាពេល​ខាង​មុខ​ ជាពិសេស​លើវិស័យ​នយោបាយ សន្តិសុខ ការពារជាតិ​សេដ្ឋកិច្ច​ និង ពាណិជ្ជកម្មជា​ដើម។ លើក​ពីនេះ​ទៅ​ទៀត​ ភាគី​ទាំងពីរ​នឹងផ្លាស់ប្តូរលើ​បណ្តា​បញ្ហា​អន្តរជាតិ ​និង​តំបន់​ដែល​ភាគីទាំ​ង​ពីរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ