04/06/2015 09:17 GMT+7 Email Print Like 0

ប្រធានាធិបតីស៊ូដង់ធ្វើសច្ចាប្រនិធានទទួលកាន់ដំណែងក្នុងអាណត្តិថ្មី


ប្រធានាធិបតីស៊ូដង់លោក Omar Hassan al-Bashir (រូបថត៖Xinhua/TTXVN)
នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ ប្រធានាធិបតីស៊ូដង់លោក Omar Hassan al-Bashir បានធ្វើសច្ចាប្រនិធានទទួលកាន់ដំណែងក្នុងអាណត្តិ៥ឆ្នាំក្រោយពីលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាខែមេសាកន្លងទៅ។ លោក Bashir ប្រធានគណៈបក្សមហាសន្និបាតប្រជាជន (NCP) កាន់អំណាច់ទទួលបាន ៩៤,៥%សំលេងក្នុងការបោះឆ្នោតប្រធានាធិបតី២ខែមុននេះ។គណៈបក្ស NCP របស់លោក Bashir ក៏ទទួលបានជ័យជំនះលើសលប់ក្នុងការ បោះឆ្នោតនិតិបញ្ញាត្តិ ដោយទទួលបានអាសនៈចំនួន៣២៣ក្នុងបរិមាណអាសនៈសរុបចំនួន៤២៦ក្នុងរដ្ឋសភា។ មុននោះ បណ្ដាគណៈបក្សប្រឆាំងបានធ្វើពហិការបោះឆ្នោតដោយសារចាត់ទុកថាការបោះឆ្នោតនេះគឺសំដៅអូសបន្លាយរយៈពេលកាន់អំណាចរបស់ប្រធានាធិបតី Bashir ជាអ្នកដែលកាន់មុខដំណែងនេះចាប់ពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ