11/12/2015 09:28 GMT+7 Email Print Like 0

ប្រធានាធិបតីសាធារណរដ្ឋបេឡារុសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​នៅវៀតណាម

នាយប់ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៥ ប្រធានាធិបតីបេឡារុសលោក Aleksandr Grigorievich​ Lukashenko បាន​ចាក​ចេញ​ពីទី​ក្រុង​ហាណូយ បញ្ចប់ប្រកបដោយ ជោគជ័យដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅ​វៀត​ណាម​តាម​សេចក្តី​អញ្ជើញ​របស់​ប្រ​ធានរដ្ឋវៀតណាម​លោក Truong Tan Sang។

​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Aleksandr Grigorievich Lukashenko បាន​អញ្ជើញ​ចូល​រួម​ពិធី​ទទួល​បដិសណ្ឋារ​កិច្ច ជួបពិភាគ្សានិង អញ្ជើញចូលរួមពិធីជប់លៀង     ដោយប្រធានរដ្ឋ Truong Tan Sang ធ្វើជា​អធិបតី ជួប​សន្ទនាជាមួយ​ប្រធានរដ្ឋសភា Nguyen Sinh Hung និងជួបសំណេះសំណាល អគ្គលេខា​បក្ស​ក្មុយ​និស្ត​លោក​ Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung។ នៅបណ្តា​ជំនួប​នេះភាគី​ទាំងពីរ​បាន​សម្តែង​នូវការ​សប្បា​យ រីករាយ ចំពោះរាល់ការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់រ វាងវៀតណាមជាមួយ បេឡារុស​លើគ្រប់​វិស័យ ព្រមទាំងអះអាងនូវការប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការ ឆ្លើយតប​នឹង​ផលប្រយោជន៍​របស់ភាគី​ទាំង​ពីរ ខំប្រឹងប្រែងនាំទំនាក់ ទំនងរវាង​ប្រទេសទាំងពីរឡើងកម្រិតអភិវឌ្ឍន៍ថ្មី។

​ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានា​ធិបតី ​Lukashenko បានចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពីការពង្រឹង និងពង្រីក​ទំនាក់ទំនងរវាងវៀតណាមជាមួយបេឡារុស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ