02/09/2015 08:43 GMT+7 Email Print Like 0

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥  ប្រធានាធិបតី Bolivariana វេណេហ្ស៊ុយអេឡា Nicolas Maduro Maros រួមជាមួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ ខែកញ្ញា ​តាម​សេចក្តីអញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម Truong Tan Sang។

រូបថតៈ TTXVN

មុននោះនារសៀលថ្ងៃទី៣១សីហា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខា បក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតី Nicolas Maduro Maros។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្តា វេទិការតំបន់និងអន្តរជាតិ ក្មុងនោះមានទាំងអ.ស.ប។ ក្នុងជំនួបនេះ​ លោកអគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម បានជឿជាក់ថា ក្រោយដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកប្រធានាធិបតី Nicolas Maduro Maros ទំនាក់ទំនង លើគ្រប់វិស័យរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡានឹងមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព​និងជាក់ស្តែងជាង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រ​ទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​​កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានាធិបតី Nicolas Maduro Maros បានមានជំនួបចរចារជាមួយប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួប សម្តែងការគួរសមនាយករដ្ឋមន្ត្រី Nguyen Tan Dung។ នៅបណ្តាជំនួបនេះលោកប្រធានាធិបតី Nicolas Maduro Maros បានឯកភាពបន្តរក្សានិងលើកកំពស់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីដែលបានស្ថាបនាមក។ ភាគីទាំងពីរបានព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ​-ការពារជាតិនិងយុត្តិធម៌។ ក្នុងការ ផ្លាស់ប្តូរអំពីសភាពការណ៍អន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពចាត់ទុកថា រាល់ជំលោះអំពីអធិបតេយ្យភាពនិងបូរណភាពដែនដីត្រូវបានដោះស្រាយដោយសន្តិវិធី​ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញនិងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។

ក្នុងជំនូបជាមួយប្រធានាធិបតី Nicolas Maduro Maros នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងរវាងរដ្ឋសភានិងប្រជាជននៃ​ប្រទេសទាំងពីរ ព្រមទាំងបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មីក្នុងទំនាក់ ទំនងទ្វេភាគីក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរតំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ