26/03/2016 07:27 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់អាមេរិក


ប្រធានាធិបតីរុស្ស៊ីស្វាគមន៍កិច្ចសហប្រតិបត្តិការរបស់អាមេរិក (Image: VNA)

នាថ្ងៃទី២៤ ខែ​មិនា ឆ្នាំ​២០១៦ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​បានជួប​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក John Kerry ដែល​កំពុង​បំពេញទស្សនកិច្ចនៅរុស្ស៊ី។ ប្រធានា​ធិបតី Vladimir Putin បានឲ្យដឹង​ថា៖ ម៉ូស្គូនិងវ៉ាស៊ីនតោនកំពុងរកបានទស្សនៈប្រហាក់​ប្រហែងគ្នា ដើម្បីជំរុញ​ដំណោះស្រាយ បញ្ហាទ្វេភាគីនិងអន្តរជាតិ​។ លោក Vladimir Putin បាន​សង្កត់ធ្ងន់ថា៖ រុស្ស៊ី ស្វាគមន៍​បណ្ដាដំណើរ​ទស្សន​កិច្ច​របស់​លោក  Kerry ដោយសារ សកម្មភាពនេះ នឹងបង្កើតឱកាសដោះស្រាយរាល់បញ្ហា​សំខាន់ៗ។ រីឯខ្លួនវិញ លោក John Kerry បានវាយតំលៃថា៖ កិច្ចសហ​ប្រតិបត្តិការ រវាង​អាមេរិក​និង​រុស្ស៊ីក្នុង​បញ្ហា​នៅស៊ីរី​បាន​នាំមក​នូវ​លទ្ធ​ផល​ជាក់ស្តែង ហើយកែលំអរស្ថានភាពរបស់ប្រជាជននៅប្រទេសមជ្ឈឹមបូរ​ព៌ារនេះ។ មុននោះ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក John Kerry បានជួបចរចារជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ