28/11/2015 10:15 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីនិងបារាំងព្រមព្រៀងគ្នាបង្កើនការប្រឆាំងអំពើភេរវកម្ម


ប្រធានាធិបតីរុស្ស៊ីនិងបារាំងព្រមព្រៀងគ្នាបង្កើនការប្រឆាំង
អំពើភេរវកម្ម(រូបថតៈ AFP)

នាយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ​២០១៥ នៅ​វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក​Vladimir Putin  អញ្ជើញ​ជួប​សន្ទានា​ជាមួយ​សមភាគីបារាំង លោក Francois Holland ក្នុងឱកាស​ថ្នាក់​ដឹកនាំ​បារាំង​រូប​នេះមាន​ដំណើរ​ទស្សនកិច្ច​នៅម៉ូស្គូ​ត្រឹម​តែ ក្នុងរយៈ​ពេលប៉ុន្មាន់ម៉ោងតែប៉ុណ្ណោះ។ នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូប​នេះ បាន​ផ្តោត​សំខាន់​ទៅលើការប្រយុទ្ធប្រឆំាង​ភេរវកម្ម ក្នុងនោះមានកិច្ចសហប្រ តិបត្តិការប្រា​ឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ី​ស្លាម​ស្វ័យ​ប្រកាស​ (IS)។ លើសពីនេះទៅទៀត ថ្នាក់ ដឹកនំាទាំង​ពីររូប​ក៏បាន​ពិភាក្សា​លើ​បញ្ហាមួយ​ចំនួន​ទៀត​ដូច​ជាបញ្ហា​របស់​អ៊ុយ ក្រែនឬបំរ៉ែបំរួល​អាកាសធាតុ។​ ថ្លែងមតិនៅខាងក្រៅជំនួបពិភាគ្សានេះ លោក Putin បានឲ្យដឹង​ថា រុស្ស៊ី​និង​បារាំង​ បានព្រមព្រៀងគ្នាបង្កើនរាល់សកម្មភាព​ប្រឆាំងភេរវកម្មនិងផ្លាស់ប្តូរ​ព័ត៌មានចារកម្ម។

​រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois Holland បានសង្កត់ធ្ងន់ថា​បារាំង​និង​រុស្ស៊ីត្រូវ​សហប្រតិបត្តិ​ការលើការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ហើយប្រទេស​ទាំង​ពីរនឹង​រួមសហកា​រ​ក្នុង​បណ្តាការ​ វាយ​ប្រហារ​តាម​ជើង​អាកាស​នៅស៊ីរី​។ លោក​​ Holland ក៏បានចាត់ទុកថា រុស្ស៊ីគប្បីដើរតួនាទីសំខាន់ ក្នុងការស្វែងរកដំ​ណោះស្រាយ​នយោបាយ​នៅស៊ីរី​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ