30/11/2015 09:38 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើអនុក្រិត្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះទួរគី


ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើអនុក្រិត្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះទួរគី

ខុទ្ធកាល័យ​សារព័ត៍មានវិមាន Kremlin បានជូនដំណឹងនាយប់ថ្ងៃទី​២៨ ខែវិច្ឆិកាឆ្នាំ២០១៥ ថា៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើអនុ​ក្រិត្យ ស្ដីអំពីបទ​ដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចពិសេស ចំពោះទួរគី។ កាយ​វិការ​នេះត្រូវ​បានអនុវត្តបន្ទាប់ពីក​រណី ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥​ យន្តហោះចម្បាំង F-16 របស់​ទួរគី​បាន​បាញ់​ទម្លាក់​យន្តហោះ Su – 24 របស់​រុស្ស៊ី ដែល​កំពុងចូលរួមយុទួ្ធនាការប្រឆាំងភេរ​វកម្ម​នៅស៊ីរី។ អនុក្រិត្យ​នេះបានហាមឃាត់​ឬកាត់បន្ថយការនាំចូលមុខ​ទំនិញមួយ​ចំនួន​របស់ទួរ គីចូលក្នុងរុស្ស៊ី ហាម​អ្នក​ជ្រើស​រើស​បុគ្គលិក​នៅរុស្ស៊ីប្រើប្រាស់ប្រជាព​លរដ្ឋទួរ​គី ចាប់ពីថ្ងៃទី១ខែ​​មករាឆ្នាំ​២០១៦ ស្នើ​គ្រប់​ក្រុម​ហ៊ុន​ទេសចរណ៍​បញ្ឈប់​បញ្ជូន​ប្រជា​ពល​រដ្ឋ​រុស្ស៊ីទៅ​ទួរគី…ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ