21/08/2016 10:08 GMT+7 Email Print Like 0

ប្រធានាធិបតីប្រេស៊ីលលោកស្រី Rousseff អះអាងថា នឹង​ការពារ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ​


លោកស្រី Dilma Rousseff ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Brasilia កាលពីថ្ងៃទី១៦ សីហា (រូបថត៖EPA/TTXVN)

ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ជាអ្នកដែលត្រូវ​បាន​រដ្ឋសភាដក​ដំណែង នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា នឹងការពារដោយខ្លួនឯង​ចំពោះមុខសម័យ​ប្រជុំចុង​ក្រោយ​នៅព្រឹទ្ធ​សភា ស្ដីអំពី​ការបណ្ដេញ​លោក​ស្រីរូប​នេះ​ ចេញពីតំណែងជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ខាងមុខ ដើម្បី ការ​ពារ​យុត្តិធម៌​ និង​ ប្រជាធិបតេយ្យ។ឆ្លើយសម្ភាសន៍សារព័ត៌មានបរទេស លោក​ស្រី Rousseff បាន​សំដែង​ក្ដីសង្ឃឹ​ម​ថា យុត្តិធម៌នឹងត្រូវបានអនុវត្តន៍ ប្រជាធិប​តេយ្យ នឹង ឈ្នះហើយ​លោកស្រី​មាន​ការ​ទទួល​ខុស​ត្រូវ​ចូល​រួម​សម័យ​ប្រជុំ​ខាង​មុខនៅព្រឹទ្ធសភា ដោយ​មិនទុកពេលឲ្យអ្នកធ្វើការដ្ឋប្រហារ​តំណាង​ឲ្យ ព្រឹទ្ធសភា ប្រេស៊ីល​បាន​ឡើយ​។ អង្គជំនុំជំរះនយោបាយរបស់លោកស្រី Rousseff អាចអូសបន្លាយ ក្នុងរយៈពេល៥ថ្ងៃ​ហើយ​នាថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ២០១៦ លោកស្រីប្រធានា ធិបតីរូបនេះនឹងថ្លែងមតិចំពោះមុខ​រដ្ឋសភា​។ នេះ​ជាលើក​ដំបូង​ដែល​លោក​ស្រីរូប​នេះ ចូលរួមអង្គរជំនុំជំរះកាត់ទោស​ខ្លួន ចាប់តាំងពីត្រូវផ្អាក​ពីការងារកាលពីថ្ងៃទី ១២ ឧសភា កន្លង​ទៅ។ ក្នុងសម័យ​ប្រជុំនេះនៅព្រឹទ្ធសភា ប្រសិនបើសមាជិកសភា​ចំនួន៥៤ ពោលគឺ២ភាគ៣​បរិមាណ​អសនៈព្រឹទ្ធសភាបោះសម្លេង​គាំទ្រ គឺលោក ស្រី Rousseff នឹងត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​ជាផ្លូវការ តាម​នោះបញ្ចប់ រយៈពេល១៣​ឆ្នាំកាន់អំណាច់​របស់​ភាគីឆ្វេង​និយម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ