10/12/2015 09:41 GMT+7 Email Print Like 0

ប្រធានាធិបតីបេឡារុសចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

​ប្រធានាធិបតីសាធារណរដ្ឋបេឡារុស លោក Aleksandr Grigorievich​ Lukashenko បានអញ្ជើញ​មក​ដល់​ទីក្រុង​ហាណូយ នាថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥​ ចាប់​ផ្តើមដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ខែ​ធ្នូ ឆ្នាំ ២០១៥តាមសេចក្តី​អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ ដំណើរទស្សនកិច្ច​លើក​នេះ​​របស់​ប្រធានាធិបតីបេឡារុស​ក្នុងបំណង ជម្រុញទំនាក់ទំនងមិត្តភាពជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យ រវាងវៀតណាម​ជាមួយបេឡារុស សំដៅឆ្លើយតបតម្រូវការអភិវឌ្ឍន៍ នៃប្រទេស​នីមួយៗ។ ក៏ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះដែរ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការ អនុវត្តន៍​នៃបណ្តាកិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​ដែល​សម្រេចបានមុននេះ ព្រមទាំងផ្លាស់ប្តូររាល់វិធានការនិង​ទិស​ដៅ​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិការ​នាពេល​ខាង​មុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច ក្រោយពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀត​ណាម-សម្ព័ន្ធ​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប​មានសុពលភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ