13/05/2015 10:10 GMT+7 Email Print Like 0

ប្រធានាធិបតីបារាំងបំផ្លាញផ្ទាំងទឹកកក្នុងទំនាក់ទំនងរវាងលោកខាងលិចនិងគុយបា


ប្រធានាធិបតីបារាំងបំផ្លាញផ្ទាំងទឹកកក្នុងទំនាក់ទំនងរវាងលោកខាងលិចនិងគុយបា (AFP)

 
មុនបង្អស់នេះជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមួយ ពីព្រោះថាលោក Hollande នឹងជាប្រធានាធិបតីលោក​ខាង​លិច​ដើមដំបូងទៅបំពេញ​ទស្សន​កិច្ច​នៅគុយបាបន្ទាប់ពីអាមេរិកនិងគុយបា​ប្រកាសស្ដារទំនាក់​ទំនង​ការ​ទូត​នឹងគ្នាឡើងវិញមុននេះប៉ុន្មានខែ។​ នេះជាដំណើរទស្សនកិច្ចដ៏មាន​អត្ថន័យ​ទាំងខាងនយោបាយ​និង​ការ​ទូត​ដ៏ធំធេងចំពោះបារាំងនិងគុយបា។ សំរេចរឿងប្រវត្តិសាស្ត្រមួយ? ក្នុងប្រវត្តិសាស្ត្រគុយបាដើរតួនាទី​ពិ​សេស​​ក្នុងបណ្ដាគណបក្សឆ្វេងនិយមបារាំងក្នុងនោះមានគណបក្សសង្គមកាន់អំណាចរបស់លោក Hollande។ ហេតុ​នេះហើយអ្នកការទូតបារាំងមួយនាក់បាននិយាយថា​ដំណើរទស្សនកិច្ចលើក​នេះ​ប្រៀបជាការ​សំរេច​រឿង​ប្រវត្តិសាស្ត្រមួយ។ ក្នុងចំណោមបណ្ដាប្រទេស​លោក​ខាងលិចនោះបារាំងជាប្រទេសប្រឆាំង​បទហ៊ុំព័ទ​សេដ្ឋកិច្ច​ដែលអាមេរិកអនុវត្តទៅ​លើ​គុយបា។​ ហេតុនេះហើយអង្គភាពអាជីវកម្មបារាំងពី​ច្រើន​ឆ្នាំកន្លង​មក​បាន​​​ស្រាវ​​ជ្រាវទីផ្សារគុយបាដើម្បីបោះទុនវិនិយោគក្នុងប្រទេសកោះនេះខណៈដែលទំនាក់ទំនងរវាង​អាមេរិក​និង​គុយបាផ្លាស់ប្តូរ។

បំផ្លាញផ្ទាំងទឹកកក់ក្នុងទំនាក់ទំនងគុយបា - លោកខាងលិច     គុយបាក៏សង្ឃឹមទៅលើ​ដំណើរ​ទស្សនកិច្ច​លើក​​​នេះរបស់លោក​Hollande ផងដែរ។ ដំបូងបង្អស់ដំណើរទស្សនកិច្ចនេះ​បានគូស​សម្គាល់​ការ​បំផ្លាញ​ផ្ទាំង​ទឹក​កក់ក្នុង​ទំនាក់ទំនងរវាងគុយបាជាមួយលោកខាងលិច។ លើវិស័យនយោបាយ​និង​ការទូត ការដែលលោក Hollande ទៅបំពេញទស្សនកិច្ចនៅគុយបានឹងលើក​កំពស់តួនាទីសំរាប់ប្រទេសកោះនេះ។ លើវិស័យសេដ្ឋកិច្ច ប្រធានបទមួយត្រូវបាន​គុយបាយកចិត្តទុកដាក់និងពិភាគ្សាជាមួយបារាំងគឺការ​ពិនិត្យខ្ទង់​បំណូល​របស់​គុយ​បា​។

នាបច្ចុប្បន្នគុយបាកំពុងជំពាក់ក្លឹបប៉ារីសប្រមាណ១៥ពាន់លានដុល្លារ​អាមេរិក ក្នុងនោះជំពាក់បារាំង៥ពាន់​លាន​​ដុល្លារអាមេរិក។ បន្ទាប់នោះគុយបា​អាចសង្ឃឹមទៅលើកិច្ចព្រម្រៀងសេដ្ឋកិច្ចមួយចំនួនដែល​អាចចុះ​ហត្ថ​​លេ​ខា​ជាមួយសម្ព័ន្ធក្រុមហ៊ុនរបស់បារាំង។ ជាពិសេសគឺលើវិស័យទេសចរណ៍សុខាភិបាលនិងកសិកម្ម។
បារាំង​ចង់នាំមុខលើវិស័យការទូតក្នុង EU តាំងពីមុនមកបារាំងជានិច្ចកាលមាននិន្នាការ​អនុវត្ត​គោល​នយោបាយ​កិច្ចការបរទេសឯករាជ្យមួយនិងរក្សាតួនាទីរបស់ខ្លួនដូចជាមហាអំណាចមួយក្នុង​ទំនាក់ទំនង​អន្តរ​ជាតិ​។ ហេតុនេះហើយក្នុងទំនាក់ទំនងជាមួយគុយបា បារាំងក៏​ដើរទៅមុខដែរ។ លោកប្រធានាធិបតី Francois Hollande​ បានជាក់ស្ដែងសេចក្តីប្រកាស​របស់ EU ស្ដីពីការចាប់ផ្ដើមដំណើរការប្រក្រតីទំនាក់ទំនង​ជាមួយ​គុយ​បា​​ ដែល​បាននាំចេញនាឆ្នាំទៅមិញ។ ​ក្រៅពីនោះនេះក៏ជាការបោះជំហានមួយផ្ញើរទៅ​សារ​ដល់​ភាគីជាច្រើន។

ចំពោះអាមេរិកវិញ បារាំងបានផ្សាយសារ​ចង់​សហប្រតិបត្តិ​ការមួយ។ ជាមួយ​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ចិន​ប្រេស៊ីល​ជាបណ្ដា​មហាអំណាចទើបនឹងលេចចេញដែលកំពុងចង់បោះទុនវិនិយោគចូលមកគុយបា បារាំង​ចង់​មាន​ភាពយឺតយាវឡើយ។ ទំនាក់ទំនងការទូតបង្កើតសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច       ក្នុងយុគ្គ​សម័យ​សកល​ភាវូប​​នីយកម្មសព្វថ្ងៃ ទីផ្សារជាកន្លែងប្រជែងយ៉ាង​ខ្លាំងក្លានិងមិនងាយ​ស្រួលឡើយ។ ចំពោះបារាំង ទោះបីជាប្រទេសលោក​ខាង​លិចទាក់ទងនិងរាក់ទាក់បំផុតចំពោះគុយបានោះ បារាំងនៅតែរងការប្រជែងដ៏​ខ្លាំងក្លាពីដៃគូសេដ្ឋកិច្ចផ្សេងៗរបស់គុយបា។ បារាំងកំពុងយកចិត្តទុកដាក់​វិនិយោគទៅលើហេដ្ឋានរចនាសម្ព័ន្ធទេសចរណ៍​​និងកសិកម្មនៅគុយបាជា​ប្រៀប​ខ្លាំងរបស់បារាំងលើទីផ្សារអន្តរជាតិ។ ឧត្តមភាពរបស់បារាំងចំ​ពោះ​​ប្រទេសលោកខាងលិចផ្សេងៗគឺទំនាក់ទំនងស្និទ្ធស្នាលជាមួយគុយបាក្នុងច្រើនឆ្នាំកន្លងមក។ ហេតុនេះ​ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី​បារាំងទៅកាន់គុយបាលើកនេះត្រូវបានសង្ឃឹមនឹងបើកចេញ​ជំ​ពុក​សហប្រតិបត្តិការថ្មីរវាងបារាំងនិយាយដោយឡែក ទ្វីបអឺរ៉ុបនិយាយរួមជាមួយគុយបា៕
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ