14/08/2015 09:43 GMT+7 Email Print Like 0

ប្រធានាធិបតីបង់ក្លាដែសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

កុមារនៅរដ្ឋធានីហាណូយជូនផ្កាស្វាគមន៍លោក Abdul Hamid និងលោកជំទាវ
(រូបថត៖Vietnamplus)

នាថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid និងលោកជំទាវបានចាកចេញពីទីក្រុងហូជីមិញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃ​ទី​៩​ ដល់ថ្ងៃទី១៣ ខែសីហា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ប្រធានាធិបតី Abdul Hamid បានជួបចរចារជាមួយប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងប្រធានរដ្ឋសភាលោក Nguyen Sinh Hung។

នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថានឹងជំរុញខ្លាំងនិងបើកទូលាយកិច្ចសហប្រតិបត្តិការ​លើវិស័យនានាដែលមានស្រាប់និងវិស័យដែលភាគីទាំងពីរមានសក្ដានុភាព ខិតខំប្រឹងប្រែងនាំតំ​លៃ​​ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងចំនួន១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៦។ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅ​លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងគោរពគោលការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរជាតិ ដើម្បី​ដោះស្រាយដោយសន្តិវិធីនូវជំលោះទាំងឡាយសំដៅធានាសុវត្ថិភាពនិងសេរីភាពនាវាចរណ៍៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ