23/03/2018 11:07 GMT+7 Email Print Like 0

ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម


 ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម 

ក្នុងក្របខ័ណ្ឌសកម្មភាព​ជួបប្រាស្រ័យមិត្តភាពប្រជាជនក្នុ​ង ដំណើរទស្សនកិច្ចថ្នាក់រ​ដ្ឋនៅវៀត​ណាម នារសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ប្រធានាធិ​បតី កូ​រ៉េ​ខាងត្បូង​ លោក Moon J​ae-in និង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​ លោក  Vu Duc Dam បានជួបប្រាស្រ័យជា​មួយក្រុម​កីឡាបាល់​ទាត់​ U23​ និង​គ្រូបង្វឹក​កូរ៉េខាង​ត្បូង ​លោក Park Hang-seo។ ថ្លែងមតនៅជំនួ​បប្រាស្រ័យ នេះ ឧបនាយករដ្ឋម​ន្ត្រី ​លោក Vu Duc Dam បាន​ចាត់ទុក​ថា៖ ស្នាដៃឆ្នើមរបស់ ក្រុមកីឡាបា​ល់ទាត់​ជាតិ U23 នៅវង់​ផ្តាច់ព្រ័ត្រពានរង្វាន់ជើង​ឯក​ U23 ទ្វីប​អាស៊ី​ ឆ្នាំ ​២០១៨ បានរួមចំណែកពង្រឹងមនោ​សញ្ចេត​នាមិត្តភាពស្និទ្ធ​ស្នាល​នៃប្រជាជន នៃប្រទេស​ទាំងពីរ​។ ឧ​បនាយករដ្ឋមន្ត្រីបានអះអាងថា៖​ វៀត​ណាមវាយតំលៃ ខ្ពស់​ចំពោះសា​រៈសំខាន់​នៃកិច្ច​សហប្រតិ​បត្តិកា​រលើវិស័យ​កីឡាវប្បធម៌​ទេសចរ ណ៍ក្នុងការអភិវ​ឌ្ឍទំនាក់ទំនងដៃគូសហប្រតិ​បត្តិការ​យុទ្ធសាស្ត្រវៀតណា​ម-​កូរ៉េ ខាង​ត្បូង​។ រីឯខ្លួនវិញ ប្រធា​នាធិបតីកូរ៉េខាងត្បូង លោក Mo​on Jae-in បាន សម្តែ​ងនូវការ​ចាប់អារម្មណ៍​ចំពោះ​ការ​ដែលក្រោមការដឹកនាំរបស់​គ្រួបង្វឹកកូរ៉េ ខាង​ត្បូង លោក Park Hang-​seo ក្រុម​កីឡាបាល់​ទាត់​ជាតិ U23 ​វៀតណាម ដណ្តើមបានស្នាដៃលេ​ចធ្លោ ព្រ​ម​ទាំង លើកទឹកចិត្តកីឡាករវៀត​ណាម​រក្សា ស្មារតី​ដើម្បីដ​ណ្តើម​បាន​ស្នាដៃខ្ពស់ថែម​ទៀតនាពេ​លខា​ងមុ​ខ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ