19/07/2016 09:21 GMT+7 Email Print Like 0

ប្រធានសមាគមន៍ឆែក​-វៀតណាម​ច្រានចោលល្បិច​កល​ខុស​ឆ្គង​អំពី​ស្ថាន​ភាព​សមុទ្រ​ខាង​កើត​


លោក Marcel Winter

នាពេលថ្មីៗ សារព័ត៌មាន Halo noviny របស់ឆែក​បានចុះផ្សាយ​អត្ថបទ​សម្តែង​ នូវ​ទស្សន​ខុស​ឆ្គង​របស់​ចិន​ស្តីពី​ស្ថានភាព​នៅសមុទ្រ​ខាង​កើតបន្ទាប់ពី តុលាការមជ្ឈត្តិ​កម្មអចិន្ត្រៃយ៍ (PCA) ក្រុងឡាអេ ប្រទេស​ហូឡង់ ដែល​បាន​ច្រាន ចោលការប្រកាសអធិបតេយ្យភាពមិនសម​ហេតុ​សមផល របស់ចិននៅបណ្តា​តំបន់​សមុទ្រ​សិ្ថត​ក្នុង “ផែន​ទី៩​កំណាត់​”។ ភ្លាម​មួយ​រំពេច​នោះ លោក​ Marcel Winter ប្រធានសមាគម​ឆែក-វៀត​ណាម ក៏បាន​ចុះផ្សាយ​អត្ថបទ​មួយ​ប្រ​ឆំាង​ជំទាស់ លើទំព័រវែបសាយរបស់​សមាគមន៍។ លោក Marcel Winterបាន​ចាត់​ទុក​ថា អត្ថបទដែលចុះផ្សាយលើទំព័រ Halo noviny គឺឆ្លុះបញ្ចាំង​នូវទស្សនៈ​ខ្វះបរា​នុម័ត​ និង​បដិសេធ​ទាំង​ស្រុង​​លក្ខណៈ​​ស្របច្បាប់ របស់សាលក្រមនេះ។ តាមលោក​រូប​នេះថា ដោយសារវៀត​ណាម ហ្វីលីពីន​និង​ម៉ាឡេស៊ី​ចង់​ដោះស្រាយ​ជម្លោះដោយ​ផ្លូវការ​ទូត ដូច្នេះទើបមានរឿងបណ្តឹង​ចិន​នៅ PCA។ លោក​សង្កត់​ធ្ងន់​ថា ប្រ​ទេស​មានអធិបតេយ្យភាព​ទាំងអស់ សុទ្ធតែមានសិទ្ធិប្តឹងចិន​នៅតុលាការអន្តរជាតិ ដោយ​សារ​គេមិន​មែន​ក្រោម​អាណានិគម​របស់​ចិន​ទេ។ លោក Marcel Winter បាន​លើក​ច្បាស់​ថា ប្រទេស​ជាច្រើន​ក្នុង​នោះមាន​អាមេរិក និងជប៉ុនបានប្រឆាំងជំទាស់ ​ចំពោះសកម្មភាព​វាទីនិង​កសាង កោះសិប្បនិម្មិត​នៅប្រ​ជុំ​កោះ​ Hoang Sa និង​Truong Sa។ ហើយជាថ្មីម្តង​ទៀត លោក Winter បានអះអាង​ថា បន្តគាំ​ទ្រការប្រ​កាស​អធិបតេយ្យ​ភាព​ស្របច្បាប់ របស់វៀតណាមនៅសមុទ្រខាងកើត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ