01/07/2015 10:08 GMT+7 Email Print Like 0

ប្រធានរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់​ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅមជ្ឈ​មណ្ឌល​សន្និសីទរបស់សម្ព័ន្ធក្រុមហ៊ុន Messer AG នៅ ទីក្រុង Frankfurt am Main ប្រធានគណៈ​កម្មាធិការ​​​​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានថ្លែងសន្ទរកថាស្ដីពីសក្ដានុភាព អភិវឌ្ឍន៍​សេដ្ឋកិច្ចរបស់វៀតណាមដោយចំណងជើងថា “វៀតណាម-ក្បាលម៉ាស៊ីនកំណើននៃទីផ្សារអាស៊ាន​”។ ក្នុងនោះ លោក Nguyen Thien Nhan បាន លើឡើងដំណោះស្រាយចំនួន៥សំរាប់កំណើននិរន្តភាពរបស់​វៀត​ណាមរួមមានការគ្រប់គ្រងបំណុលសាធារណៈ ប្រឆាំងអំពើពុករលួយ កាត់បន្ថយបំណុលខូចនៃ ប្រព័ន្ធធនាគារ ប្រឆាំងបំរ៉ែបំរួលអាកាសធាតុនិងបង្កើនសន្តិសុខបណ្ដាញ អ៊ីនធឺណែត។ 

លោក Nguyen Thien Nhan ថ្លែងសន្ទរកថានៅមជ្ឈមណ្ឌលសន្និសីទសម្ព័ន្ធក្រុមហ៊ុន Messer AG (រូបថត៖TTXVN)
 
ក៏ក្នុងថ្ងៃដដែលដែរ លោក Nguyen Thien Nhan និងគណៈប្រតិភូវៀតណាមបានជួប ធ្វើការជាមួយ
សាស្ត្រា​ចារ្យ​​​បណ្ឌិត Kuhl នៃវិទ្យាស្ថានគ្រប់គ្រងអាជីវកម្មកសិកម្មនិងសេដ្ឋកិច្ចស្បៀងអាហារនៃ​មហាវិទ្យាល័យ​ ​Justus-Liebig Giese ជួបធ្វើការជាមួយរដ្ឋមន្រ្តីអប់រំ វិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen និងជួបធ្វើការជាមួយអគ្គ លេខាធិការសម្ព័ន្ធសហករ​Raiffeisenរបស់អាល្លឺម៉ង់ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ