27/06/2017 10:11 GMT+7 Email Print Like 0

ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ជួប​សំណេះ​សំណាល​ជាមួយ​យុវជន​និង​និស្សិត​


ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា 
ជួបសំណេះសំណាលជាមួយយុវជននិងនិស្សិត (Internet) 

នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧​ នៅទីក្រុងហាណូយ ប្រធានរណសិរ្ស​នៃប្រទេសទាំងបី​វៀតណាម - ឡាវ - កម្ពុជា បានជួបសំណេះសំណាល ជាមួយយុវជននិងនិស្សិតឆ្នើមនៃប្រទេសទាំងបី។ ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម ​រណសិរ្សមាតុភូមិវៀតណាមលោក Tran ​Thanh Man អះអាងអំពីភា​ពជិតស្និទ្ធ ការ​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​រណសិរ្ស ​នៃប្រទេស​ទាំងបីក្នុ​ង​ដំណាក់​កាលជាច្រើន ដើម្បីរួមគ្នាតស៊ូប្រឆាំងសត្រូវរួម៖
 
«យុវជនជំនាន់ក្រោយៗគឺជាម្ចាស់ អនាគតនៃប្រទេសនីមួយៗ ហើយជាអ្នកសរសេរបន្ត ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រថ្មី​នូវ​ប្រពៃណី​ សាមគ្គីភាពមិត្តភាព ដ៏ល្អប្រលើរ នៃប្រជាជនទាំងបីប្រទេស​វៀតណាម កម្ពុជា និងឡាវ។ យើង​ខ្ញុំ​ជានិច្ច​កាល​​ជឿ​ជាក់ និងមានបំណងថា យុវជននៃប្រទេសទាំងបី ​មានមនសិការ​យ៉ាង​​ជ្រាលជ្រៅ ស្ដីពី​តួនា​ទី​ បេសកកម្ម​ និង​ការទទួលខុស​​ត្រូវរបស់​ខ្លួន ហាត់ពត់លត់ដំដើម្បី ប្អូនៗ​មានមហិច្ឆតាធំៗ មាន​មនោស​ញ្ចេត​នា​​មិត្តភាព​ស្មោះសរ រួមគ្នា ​ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិ​រភាព និងការអភិវ​ឌ្ឍន៍​នៃប្រទេសទាំងបី”។
 
នៅទីនេះ​ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man លោកស្រី ម៉ែន​សំអន​ ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមមិត្តភាព កម្ពុជា- វៀតណាម និងលោក ​Saysomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវ កសាងប្រទេសជាតិ ស្នើឲ្យយុវជន​​​ជំនាន់ក្រោយៗ​​ វៀតណាម- ឡាវ- កម្ពុជា ហាត់ពត់​លត់ដំ​ឥតឈប់ឈរ ពង្រីកការផ្ដើមគំនិត  រួម​ចំណែក​​យ៉ាង សក្ដិសមជូន​ប្រទេសជាតិ និង​អនាគត​ដ៏ភ្លឺស្វាងនៃប្រទេសជាតិនីមួយៗ។ តំណាង​យុវជន​និង​និស្សិត​ នៃប្រទេស​ទាំងបី កម្ពុជា- ឡាវ -វៀតណាម បានសម្ដែង​នូវការប្តេជ្ញា​​ចិត្ត បន្ត​ប្រវត្តិសាស្ត្រ​ដ៏ត្រចះ​ត្រចង របស់​ប្រទេស​ជាតិ រួមចំណែកក្នុងការរក្សា ពូនជ្រំឲ្យចំណង​មិត្តភាពរ​វាង​ប្រទេសទាំង​បី ឲ្យកាន់តែ​រឹងមាំ​និង​អភិវឌ្ឍ​​ន៍​ពីមួយថ្ងៃ​​ទៅមួ​យថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ