06/12/2018 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអភិបាលទីក្រុង Busan

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នាថ្ងៃទិ៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងជំនួបជាមួយអភិបាល​ទីក្រុង Busan លោក Oh Keo-don ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា​វៀត​ណាម គឺ​សំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយមានការរីកចម្រើនយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប
ជាមួយអភិបាលទីក្រុង Busan  (រូបថត៖ VOV)


លោកស្រីប្រធានរដ្ឋសភាបានអះអាងថា កូរ៉េខាងត្បូងជានិច្ចកាលជាដៃគូពាណិជ្ជកម្មនិងវិនិយោគសំខាន់ជួរមុខរបស់វៀតណាម។ ភាពជោគជ័យរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាមគឺជានិមិត្តរូបដ៏ល្អប្រសើរក្នុង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកស្រីមានគោលបំណងថា មានសហគ្រាសនៅទីក្រុង Busan កាន់តែច្រើននឹងបណ្ដាក់ទុនចូលមកវៀត ណាមលើវិស័យដែលវៀតណាមកំពុងមានតម្រូវការ។

ចំណែកឯអភិបាលទីក្រុង Busan លោក Oh Keo-don វិញ បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនិងវៀតណាមមានលក្ខណៈស្រដៀងគ្នាជាច្រើន។ នាបច្ចុប្បន្នមានជនជាតិវៀតណាមជាច្រើនកុះករដែលកំពុងរស់នៅសិក្សារៀនសូត្រនិងធ្វើការនៅ Busan។ តាមផែនការ នាពេលខាងមុខ Busan នឹងបង្កើតមជ្ឈមណ្ឌលជួយឧបត្ថម្ភគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ