05/12/2018 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅដល់​កូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅដល់ព្រលានយន្តហោះយោធា Gim Hae ទីក្រុង Busan ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចផ្លូវការពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang។

 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ ព្រលានយន្តហោះយោធា Gim Hae ទីក្រុង Busan

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ ភាគីទាំងពីរពិភាក្សាគ្នាអំពីទិសដៅ  និងវិធានការជាក់ស្តែង ដើម្បី​ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងកូរ៉េខាងត្បូងឲ្យសមស្របនឹងទំនាក់ទំនងភាព​ជា​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងឧទ្ទេសនាមអំពីគោលការណ៍ គោលនយោបាយច្បាប់និងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់វៀតណាមដល់មជ្ឈដ្ឋានអ្នកនយោបាយ ធុរជនកូរ៉េខាងត្បូង ព្រមទាំងបង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរជនវៀតណាមនិងកូរ៉េខាងត្បូងបន្តផ្លាស់ប្ដូរមតិ ស្វែងរកដៃគូ និង​ឱកាសធ្វើអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ