05/12/2018 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប អគ្គ​កុងស៊ុល​កិត្តិយសវៀតណាមប្រចាំតំបន់ Busan-Gyeongnam ប្រទេសកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ នៅ ទីក្រុង Busan ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅតំបន់ Busan-Gyeongnam ប្រទេសកូរ៉េខាងត្បូង លោក Park Soo Kwan។


ប្រធានរដ្ ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង​វៀត​ណាម​និងកូរ៉េខាងត្បូងគឺមានការរួមចំណែកយ៉ាងសំខាន់របស់ លោក Park Soo Kwan អគ្គកុងស៊ុលកិត្តយសរបស់វៀតណាមប្រចាំនៅតំបន់ Busan – Gyeongnam ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ អប់រំរបស់ប្រទេសកូរ៉េខាងត្បូង។ លោកស្រីប្រធានរដ្ឋសភាមានគោលបំណងថា រួមជាមួយសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំនោះ លោក Park Soo Kwan នឹងបន្តជំរុញការជួបប្រាស្រ័យរវាងប្រជាជននៅទីក្រុង Busan-Gyeongnam ដែលជាទីកន្លែងមានពលករវៀតណាមជាច្រើនកុះករមកបំពេញការងារ។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ ទីក្រុង Busan-Gyeongnam ជួយឧបត្ថម្ភនិងការពារសិទ្ធិសម្របច្បាប់របស់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ បំពេញការងារ និងសិក្សារៀនសូត្រ​នៅតំបន់នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ