29/11/2018 09:34 GMT+7 Email Print Like 0

ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេសអេស្ប៉ាញ

 នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានរដ្ឋចិន លោក Xi Jinping  បានអញ្ជើញមកដល់ប្រទេស អេស្ប៉ាញ ដើម្បីចាប់​ផ្តើមដំណើរបំពេញទស្សនកិ​ច្ចជាថ្នាក់រដ្ឋ ដែលអូសបន្លាយក្នុងរយៈ​ពេល៣​ថ្ងៃ​នៅប្រទេស​អឺរ៉ុប​មួយ​ចំនួន។
 
នេះគឺ​ជា លើក ដំបូង ដែលប្រមុខរដ្ឋចិន បានបំពេញទស្សនកិច្ចមកដល់ប្រទេសមួយក្នុងតំបន់អឺរ៉ុប អស់​រយៈ​ពេល​ ១៣ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចលើកនេះ​គឺសំដៅ ពង្រឹងចំណងមិត្តភាពជាប្រពៃ​ណី និងជមុ្រញ​កិច្ចសហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរ។ អេស្ប៉ាញគឺកន្លែងបង្អ​ង់ដំណើរដំបូងរបស់ប្រធាន X​i Jingping ក្នុងក្រប​ខ័ណ្ឌដំណើរ ទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋមកកា​ន់ប្រទេស អេស្ប៉ាញ អាហ្សង់ទីន ប៉ា​ណាម៉ា និង ព័រទុយ​ហ្គាល់​ ហើយ​ចូលរួមកិច្ចប្រជុំកំពូលលើកទី ១៣ នៃ ក្រុមខឿន​ សេដ្ឋកិច្ច​ អភិវឌ្ឍន៍​និងទើប​លេចចេញជួរ​មុខនៅ​លើពិភព​លោក (G20) នៅ រដ្ឋធានី Buenos Aires ប្រទេស អាហ្សង់ទីន។ ​មុននោះ មជ្ឈដ្ឋានមន្ត្រី សេតវិ​មាន បានឲ្យដឹង​ថាតាមការរំពឹង​ទុក នៅខាងក្រៅ កិច្ចប្រជុំកំពូល G20 ខាងមុខ ប្រធា​នាធិបតី អាមេរិក លោក D​onald Trump នឹងមានជំនួបជាមួយ ប្រធានរដ្ឋ ចិន លោក Xi Jinping ដើម្បីពិភាក្សាស្តីពី បញ្ហា​ពាណិជ្ជកម្ម​នៅក្នុង​បរិបទនៃ​ភាពតានតឹងរវាងប្រទេសទាំងពី​រផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ