28/11/2018 09:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

 អញ្ជើញថ្លែងនៅក្នុងជំនួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅសង្កាត់ Le Binh ខ័ណ្ឌ Cai Rang ទីក្រុង Can Tho នាព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់​ធ្ងន់​ថា៖ មតិ​របស់​អ្នកបោះឆ្នោតនឹងត្រូវបានសមាជិ​ក សភាលើកយកមកពិភាក្សានៅ​សាលប្រជុំ ដើម្បីសម្រេច​លើបញ្ហា​សំខាន់ៗ​ដែលជះឥទ្ធិព​លដោយផ្ទាល់ទៅលើជីវភាព​រស់នៅ និងបំណងប្រាថ្នារបស់ប្រជា​ជន។​
 
ចំពោះ​ច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តនោះ លោក​ស្រី​ប្រធាន​​រដ្ឋសភាបាន​អះអាងថា៖ “ដោយ​មានការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋ ​និងការស្រុះចិត្ត​គំនិតរបស់​ប្រជាជ​ន​​គ្រប់ស្រទាប់​ ដើម្បីចូលរួមឃ្លាំមើលកិច្ចការបង្ការប្រឆាំងអំពើពុករ​លួយ យើង​បានឃើញ​ថា បទ​ល្មើស​អំពើ​​ពុករលួយ​ជាច្រើនត្រូវយកមកកាត់ទោសយ៉ា​ងតឹងរឹង។ បញ្ហាដកហូត​ទ្រព្យសម្បត្តិ​និង​ទឹកប្រាក់​ពីអំពើ​ពុក​​រលួយ​​ក៏ត្រូវ​បានដោះស្រាយយ៉ាងម៉ឺងម៉ាត់ផងដែរ”​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ