19/11/2018 09:53 GMT+7 Email Print Like 0

ប្រធានរដ្ឋចិននឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាឆ្នាំ២០១៩ ខាងមុខ


 ប្រធានរដ្ឋចិន លោក Xi Jinping (ស្ដាំ) និង លោក Kim Jong-un មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (REUTERS)

 ប្រធានរដ្ឋ​ចិន លោក Xi Jinping បានបង្ហាញនូវលទ្ធភាពថា​នឹងទៅបំពេញ​ទស្សនកិច្ច​ នៅព្យុង​យ៉ាងនាឆ្នាំ​ ២០១៩​ ​ខាង​មុខ។ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទីភ្នា​ក់ងារសារព័ត៌មាន Yonha​p បានជូនដំណឹងថា ​ប្រធាន​រដ្ឋចិន​ លោ​ក Xi Jinping ទទួលបានការអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ នៅសាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​កូរ៉េរបស់​មេដឹក​នាំ លោ​ក Kim Jong-un​ ព្រមទាំង​បាន​បង្ហាញ​នូវលទ្ធភាព​ថានឹង​ទៅបំពេញ​ទស្សនកិច្ច​​នៅព្យុងយ៉ាង​នាឆ្នាំ ២០១៩ ខាងមុខ។​
 
ប្រធានាធិបតីកូរ៉េ​ខាងត្បូងលោក Moon Jae-in ក៏បា​នអញ្ជើញ​លោក Xi Jinping ប្រធាន​រដ្ឋចិន​ទៅបំពេញ​ទស្សន​កិច្ចនៅ​កូរ៉េខាងត្បូង ​ខណៈដែលថ្នាក់​​ដឹកនាំ​ទាំងពី​រូបបាន​ជួបទ្វេភាគី​នៅខាង​ក្រៅកិច្ច​ប្រជុំកំពូល​នៃវេ​ទិកា​សហប្រតិបត្តិការសេដ្ឋ​កិច្ចអាស៊ី - ប៉ាស៊ីហ្វិក(APE​C) លើកទី ២៦ ដែលកំពុងប្រព្រឹត្តិទៅនៅរ​ដ្ឋធានី Port Moresby ប្រទេ​ស​ ប៉ាពួញូហ្គីណេ ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ