21/10/2018 11:22 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាខេត្ត Bac Ninh


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

 ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើក​សរសើរ​ចំពោះ​សមិទ្ធផល​ដ៏ធំធេង ដែល​បក្ខ​ភាគ​ រដ្ឋអំណាច កងទ័ព និង ប្រជាជនខេត្ត Bac Ninh ទទួលបាន។
 
នាយប់ថ្ងៃ​ទី ១៩ ខែតុលានៅខេត្ត Bac Ninh ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ ចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាលោកប្រធានហូជីមិញអញ្ជើញទៅទស្សនាខេត្ត Bac Ninh និងលើកសរ​សើរគំរូរឆ្នើមដែលធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​លើក​សរសើរ​ចំពោះ​សមិទ្ធ​ផលដ៏​ធំធេង ដែលបក្ខភាគ រដ្ឋអំណាច កងទ័ព និង ប្រជាជនខេត្ត Bac Ninh ទទួលបាន។  ក្នុង​រយៈ​ពេល​​ ៦០ ឆ្នាំកន្លងទៅ បក្ខភាព និងប្រជាជនខេត្ត Bac Ninh ជានិច្ចកលបានសាមគ្គីគ្នា ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​អនុវត្តន៍រាល់ភារកិច្ចដែលបដិវត្តន័ដាក់ចេញប្រកបដោយជោគជ័យ។
 
ប្រធាន​រដ្ឋសភា លោកស្រីNguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ជាមួយនឹងលទ្ធផលទាំងនេះ ខេត្ត Bac Ninh បន្តឈានទៅមុខជាខេត្តគំរូ ដែលមានកម្លាំងប្រកួតប្រជែងខ្ពស់ វិនិយោគ​ទាក់​ទាញ​ប្រភពកម្លាំង​អភិវឌ្ឍន៍​សម្រាប់ផ្នែកដែលមានប្រៀបខ្លាំង ដោយផ្សារផ្ជាប់ជាមួយខ្សែសង្វា​ក់ផលិតកម្មទំនិញ និង​ទាក់ទាញ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់និងឧស្សាហកម្ម​គាំទ្រ ដើម្បីនាំខេត្ត Bac Ninh ក្លាយទៅជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យាខ្ពស់​នៅភាគខាង​ជើង​ប្រទេសវៀតណាមផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ