14/10/2018 11:45 GMT+7 Email Print Like 0

ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូ កសិករឆ្នើមក្នុងឆ្នាំ២០១៨

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងជំនួបជាមួយគណៈប្រតិភូកសិករឆ្នើមដែលត្រូវបានលើកតម្កើងនៅកម្មវិធី “កសិករវៀតណាមគួរឲ្យមោទនភាពឆ្នាំ២០១៨” នោះ ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh បានកោតសរសើរសមាគមន៍កសិករវៀតណាម ដោយមានការរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងទៅ។

ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)

លោកស្រីបានឲ្យដឹងថា ឆ្នាំ ២០១៨ ជាឆ្នាំរំលឹកខួបលើកទី ៧០ នៃទិវាលោកប្រធានហូជីមិញចេញសេចក្ដី អំពាវ​នាវ​ការប្រឡងប្រណាំងស្នេហាជាតិ ហេតុដូច្នេះហើយសមាគមន៍កសិករវៀតណាមចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការជំរុញចលនាប្រឡងប្រណាំងឲ្យបានខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀត។ ទន្ទឹមនឹងនោះ សមាគមន៍កសិករវៀតណាមត្រូវធ្វើជាកម្លាំងស្នូលដែលថែទាំជីវភាពរស់នៅរបស់មុខសញ្ញាគោលនយោបាយ គ្រួសារ​ជនមានគុណូបការៈនិងជនក្រីក្រផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ