13/10/2018 12:38 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយ ប្រធានរដ្ឋសភាទួរគីនិងទទួលជួបសវនាការប្រធានាធិបតីទួរគី

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋសភាទួរគី រដ្ឋធានីអង់ការ៉េ ប្រធានរដ្ឋសភាទួរគីលោក Binali Yildirim បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

ទិដ្ឋភាពនៃជំនួបចរចា

នៅក្នុងជំនួបចរចាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ លោក Binali Yildirim បាន អះអាងថា ទួរគីមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសនានា ក្នុងតំបន់អាស៊ាន ពិសេសគឺប្រទេសវៀតណាម។
ចំណែកឯប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងដែរថា វៀតណាមជានិច្ច កាល​យកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយប្រទេសនានានៅតំបន់អឺរ៉ុបខាងត្បូងនិងមជ្ឈឹមបូព៌ាក្នុងនោះទួរគីជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់​វៀតណាមនៅ ក្នុងតំបន់នេះ។         ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាថា នឹងជំរុញបន្ថែមនូវការផ្លាស់​ប្ដូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីសម្រេចឲ្យបាននូវគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៤ ពាន់លានដុល្លាអាមេរិក នាឆ្នាំ២០២០។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យទួរគីឆាប់ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ព្រមទាំងលុបចោលវិធានការគាំពាពាណិជ្ជកម្មនិងការអនុវត្តពន្ធប្រឆាំង​ ការលក់បង្ខូចតម្លៃទៅលើមុខទំនិញនាំចេញមួយចំនួនរបស់វៀតណាម។ លោកស្រីក៏មានគោលបំណងថា ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍​ដឹក​ជញ្ជូន ជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងក្រុមហ៊ុន Vietnam Airlines និង Turkish Airlines ក៏ដូច ជាកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនិងវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។

 ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលជួបសវនាការ
ជាមួយប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan

នារសៀលថ្ងៃដដែល នៅវិមានប្រធានាធិបតី ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ប្រធានាធិបតីលោក Tayyip Erdogan បានបញ្ជាក់ថា ទួរគីគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីឲ្យបានសមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

ជំនួបសវនាការជាមួយប្រធានាធិបតីទួរគីជាសកម្មភាពចុងក្រោយនៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការ​ នៅទួរគីរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា​វៀត​ណាម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ