12/10/2018 11:30 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគី

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុប (MSEAP 3) នៅទីក្រុង Antalya នៃប្រទេសទួរគីមក នាររៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅដល់រដ្ឋធានី Ankara ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសទួរគី តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាទួរគី Binali Yldirim។


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថតៈ TTXVN)

បន្ទាប់ពីបានមកដល់ទីក្រុង Ankara ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមនិងតំ​ណាង​សហគមន៍ជនវៀតណាមដែលកំពុងរស់នៅសិក្សារៀនសូត្រនិងធ្វើការនៅទួរគីផងដែរ។ ក្នុងជំនួបទាំងអស់នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅទួរគីនឹងបង្កើនការផ្សព្វផ្សាយរូបភាព ទឹកដីនិងមនុស្សវៀតណាមឲ្យបានច្រើនថែមទៀត។

អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅទួគី លោកស្រីប្រធានរដ្ឋសភា បានអះ​អាង​ថា​ ជាមួយគោលនយោបាយមហាសាមគ្គីភាពជាតិទាំងមូលបក្ សនិងរដ្ឋវៀតណាមតែងតែបង្កលក្ខណះងាយស្រួលដល់ជនវៀតណាម នៅឯបរទេសឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ និងសម្របខ្លួនទៅក្នុងប្រទេសសាមី។
បន្ថែមលើនេះ បានជួយដល់សហគមន៍រក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិនិងឆ្ពោះទៅកាន់ស្រុកកំណើតនិងមាតុប្រទេសជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ