29/09/2018 11:11 GMT+7 Email Print Like 0

ប្រធានរដ្ឋស្តីទីលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូហ្សំប៊ិច

 ទិដ្ឋភាពនៃជំនួប 

 ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអតីតប្រធានាធិបតីម៉ូសំប៊ិច

 នាថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀតណាមស្តីទី​ លោកស្រី Dang Thi Ngoc Thinh បានអ​ញ្ជើញ​ទទួល ជួប​សន្ទនា​ជាមួយ​លោក Armando Emilio Guebuza អតីតប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ិច ក្នុង​ឱកាស​មក​ដល់​ វៀតណាម​ដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពលោកប្រ​ធានរដ្ឋTra​n Dai Quang។ 
 
នៅឯ​ពិធីនេះ ប្រធានរដ្ឋវៀតណាមស្តីទីលោកស្រី Dang Thi Ngoc Thinh បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​និង​ឋានៈ​របស់​ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកខាងត្បូងនិយាយដោយ​ ឡែកនិងអាហ្វ្រិ​កនិយាយ​រួម។ លោក​ស្រីបាន​ជឿជាក់​ថា  ម៉ូសំប៊ិ​ចនឹងរៀបចំការបោះ ឆ្នោតថ្នាក់តំបន់ប្រកបដោយ​ជោគ​ជ័យ ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ខែតុលា​ខាងមុ​ខ​។
 
លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា វៀតណាមជានិច្ចកាល យកចិត្តទុក​ដាក់​ចំពោះទំនាក់​ទំនង​ជាមួយម៉ូសំប៊ិក​ និងចាត់ទុក ម៉ូសំប៊ិកជាដៃគូអាទិភាពរបស់ខ្លួននៅ​ទ្វីបអាហ្វ្រិក។ ឈរលើ​ស្មារតី​នេះ លោកស្រី​ Dang Thi Ngoc Thinh បានស្នើឲ្យប្រទេសទាំងពីរ ​រក្សាការផ្លាស់​ប្តូរគ​ណៈ​ប្រតិភូ ជាពិសេស​គណៈប្រតិភូ​ជាន់​ខ្ពស់​ក្នុង​ពេលខាងមុខនិងរង់ចាំទទួ​លស្វាគ​មន៍ប្រធានាធិបតី​ Filipe Nyusi មកបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម​ក្នុង​ពេល​ឆាប់ៗ​នេះ​។

 

 
 ទិដ្ឋភាពនៃជំនួប 

រីឯអតីតប្រធានាធិបតី​ម៉ូសំប៊ិក បានវាយតម្លៃខ្ពស់ ចំ​ពោះការរួម​ចំណែក​យ៉ាង​សកម្ម​របស់​ប្រធាន​រដ្ឋវៀត​ណាម​ លោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិ​ងការពារមាតុ​ប្រ ទេសនិង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ផង​ដែរ។ លោកបានចាត់ទុកថា ទោះបីជា​ មានភូមិសាស្ត្រឆ្ងាយក៏ដោ​យ ប៉ុន្តែមនោសញ្ជេតនា​រវាង​ប្រជា​ជន​​ប្រទេសទាំង​ពីរនៅតែមានភាពស្និទ្ធស្នាលជានិ​ច្ច៕​
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ