27/09/2018 11:21 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន ព្រឹទ្ធសភាបេឡារុសលោក Mikhail Myasnikovich

 
(រូបថត៖ VOV) 

 នៅក្នុងជំនួបសវនាការជាមួយប្រធានព្រឹទ្ធសភាបេឡារុសលោក Mikhail Myasnikovich នារសៀលថ្ងៃទី២៥ ខែ​កញ្ញា​ ឆ្នាំ​​២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរ​ដ្ឋសភា វៀតណាមលោកស្រី N​guyen Thi Kim Ngan បានស​ម្ដែងនូវ​គោលបំណងច​ង់ឲ្យ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រ​តិបតិ្តការសេដ្ឋកិច្ចពាណិជ្ជ​កម្ម​ទ្វេភាគី ក៏ដូច​ជា ក្នុង​វិស័យផ្សេងៗទៀតផង​ដែរ​។
 
លោក​ស្រី​បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម ត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាបេឡារុស ដើម្បីបង្កល​ក្ខណៈងាយ ស្រួលខាងគតិយុត្តសម្រាប់ស​ហគ្រាសនៃប្រទេសទាំងពីរ អា​ចជំរុញខ្លាំង​សកម្ម ភាព​វិនិយោគ​ ធ្វើអាជីវកម្ម។ លោកស្រីចាត់ទុកថា ភាគីទាំងពីរគប្បីបន្តសហការ គ្នានៅក្នុងក្រប​ខ័ណ្ឌ​វេទិកា​សភាព​ហុភាគី​នានា​ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើ​ន កិច្ចសហប្រតិបតិ្តការ​ ចែករំ​លែកបទ​ពិសោធន៍ក្នុង​សកម្មភាពនីតិបញ្ញត្តិ​ លើក​ កំពស់តួនាទី​នៃក្រុមសមាជិក​សភាមិត្តភាពក្នុង​ការជំរុ​ញ​កិច្ច​សហប្រតិ​បតិ្តការ​រវាងរដ្ឋ​សភាទាំង​ពីរក៏ដូចជាទំនាក់ទំនងវៀតណាម-បេ​ឡារុសផងដេរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ