20/09/2018 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួប​ជាមួយប្រធាន​ប្រតិភូដែលចូល​រួមមហាសន្និបាត​ ASOSAI 14​


 ទិដ្ឋភាពនៃជំនួប  (រូបថតៈ VOV5) 

នាពេ​លរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​អញ្ជើញទទួលជួបជាមួយប្រធានគណៈ ប្រតិភូដែលចូលរួមហាសន្និបាត​នៃបណ្តា​ស្ថាប័ន​សវសកម្ម​កំពូល​អាស៊ី​ (ASOSAI) លើ​កទី១៤។
 
ក្នុងជំនួប​នេះ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងអំណរគុណចំពោះស្ថាប័ន សវនកម្មកំពូលអាស៊ីដែល​បាន​ប្រគល់​ឲ្យស្ថាប័នសវនកម្មរដ្ឋ​វៀតណាម​ កាន់ដំណែង​ជាម្ចាស់ផ្ទះមហាសន្និបាត​ ASOSAI លើកទី ១៤ និង​ធ្វើ​ជាប្រធាន​នៃ ASOSAI សម្រាប់អាណត្តិ២០១៨-២០២១​។ លោកប្រធានរដ្ឋ Tran Dai Quang បា​នវាយ​តំលៃ​ខ្ពស់​ចំពោះតួ​នាទីកាន់តែសំខាន់របស់ស្ថា​ប័នសវនកម្មកំពូលអាស៊ី ​ក្នុងការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ប្រទេសខ្លួននិងតំបន់តាមរយៈការត្រួតពិនិត្ យការគ្រប់គ្រងនិងប្រើប្រា​ស់ប្រភពធនធាន ដែលរួម​ចំណែកធានាបាន​នូវតម្លាភាព លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋនិងទ្រ​ព្យសម្បត្តិសាធារណៈ។​

លោកប្រធានរដ្ឋ Tran Dai Quang បានលើកឡើងថា៖ “ខ្ញុំមានបំណងចង់ឲ្យស្ថាប័ន សវនកម្ម​កំពូល​អន្ដរជាតិ​និង​អាស៊ីក៏ដូចជាអង្គការ​ជាសមាជិក​ជម្រុញខ្លាំង​កិច្ចសហប្រតិ​បត្តិការ​និង​អនុវត្ត​រាល់​គំនិត​ផ្តួច​ផ្តើម​និង​ដំណោះ​ស្រាយ​ឆ្ពោះទៅរកខឿនហិរញ្ញវត្ថុសាធារណៈប្រកបដោយនិរន្តរភាព​និងស្ថេរភាព។ ជួយសវ​នកម្មរដ្ឋវៀ​ត​ណាម​ឱ្យបន្តអនុវត្ត​តួនាទីនិង​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ល្អនិងបំពេញ​ភារកិច្ច​ជាប្រធាន​អង្គការ​នៃប​ណ្តាស្ថាប័ន​សវនកម្មកំពូល អាស៊ីសម្រាប់អាណត្តិ ២​០១៨-២០២១”។​
 
លោកប្រធានរដ្ឋ Tran Dai Quang បាន​អបអរសាទរ​មហាសន្និបាត​អង្គកា​រ​នៃបណ្តាស្ថាប័ន​សវនកម្ម​អាស៊ីលើក​ទី ១៤​ និងសន្និសីទជំនាញលើកទី ៧ស្តីពីស​វនកម្ម​បរិស្ថាន​និងការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ