07/09/2018 09:45 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញ​ទទួលជួបសវនាការជាមួយលោក Ryotaro Sugi ឯកអគ្គរដ្ឋទូតពិសេសវៀតណាម ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន លោក Ryotaro Sugi

 

នៅជំនួបនេះ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្មរបស់ លោក Ryotaro Sugi ទៅ​ក្នុងទំនាក់ទំនងមិត្តភាពវៀតណាម ជប៉ុន ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ តាមរយៈសកម្មភាពមានអត្ថន័យ​ជាច្រើនលើវិស័យវប្បធម៌ សិល្បៈនិងជួបប្រាស្រ័យជាមួយប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ ដោយកិត្យានុភាពរបស់ខ្លួន ឯកអគ្គរដ្ឋទូត Ryotaro Sugi បន្តមានការផ្ដួច​ផ្ដើមគំនិតនិងសកម្មភាពជាក់ស្ដែងជាច្រើន ដែលរួមចំណែកជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូ​លំ​ទូ​លាយ​រវាងប្រទេសទាំងពីរ ហើយជំរុញខ្លាំងការ ផ្សព្វផ្សាយរូបភាពទឹកដីវៀតណាមនៅជប៉ុនទៀតផង។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ryotaro Sugi បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះនឹងរៀបចំមហោស្រពតូរ្យតន្ត្រីវៀតណាម ជប៉ុន ដើម្បីរំលឹកខួបលើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​។ ឯកអគ្គរដ្ឋទូតរូបនេះក៏បានបញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ​មិត្តភាពជប៉ុន វៀតណាមឲ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ