03/09/2018 06:58 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើរលិខិតជូនពរមហាសន្និបាត AIPA លើកទី៣៩

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩ (AIPA 39) នឹងប្រព្រឹត្តទៅនៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Do Ba Ty អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតជូនពរមហាសន្និបាត AIPA លើកទី៣៩ផងដែរ។

ក្នុងលិខិតជូនពរ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ក្នុងអំឡុង ៤០ ឆ្នាំកន្លងទៅ AIPA បានដើរតួនាទីសំខាន់និងមានការរួមវិភាគទានយ៉ាងសកម្មទៅក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍដោយវិបុលភាព នាំមកនូវផលប្រយោជន៍​សម្រាប់ប្រជាជនគ្រប់រូប។

លោក Tran Dai Quang វាយតំលៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ៣៩៖ “ឆ្ពោះទៅសហគមន៍ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត” គឺសមស្របទៅនឹងគោលដៅអភិវឌ្ឍនៃសហគមន៍អាស៊ានក្នុងបរិបទអន្តរជាតិ​នា​បច្ចុប្បន្ន។

ប្រធានរដ្ឋ លោក Tran Dai Quang ចាត់ទុកថា ក្នុងដំណើរការអនុវត្តន៍ទស្សនៈវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០២៥ ការតភ្ជាប់ជួយឧបត្ថម្ភគ្នារវាង AIPA និងអាស៊ានគឺមានអត្ថន័យដ៏សំខាន់ណាស់ ក្នុងនោះកិច្ចសហប្រតិបតិ្តការ AIPA ជាកម្លាំងចលករជំរុញការខិតខំប្រឹងប្រែងរួមដើម្បីកសាងសណ្ដាប់ធ្នាប់ តំបន់ដោយឈរលើច្បាប់ ហើយជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់សកម្មភាពការទូតថ្នាក់រដ្ឋរវាងប្រទេសសមាជិកអាស៊ានទាំងអស់ក៏ដូចជាជាមួយដៃគូនានារបស់អាស៊ានផងដែរ។

ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជាក់ថា រដ្ឋសភាវៀតណាមបានកំពុង ហើយនឹងចូលរួមយ៉ាងសកម្ម ម្ចាស់ការ​និងមានការទទួលខុសត្រូវក្នុងសកម្មភាពនានារបស់ AIPA រួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយ ស្ថិរភាពនិងចីរភាព។ លោកប្រធានរដ្ឋជឿជាក់ថា AIPA ៣៩ នឹងប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ