02/09/2018 07:35 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើរលិខិតជូនពរឆ្នាំសិក្សាថ្មីចំពោះ គ្រូបង្រៀននិងសិស្សានុសិស្សក្នុទូទាំងប្រទេស

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតជូនពរឆ្នាំសិក្សាថ្មីចំពោះលោកគ្រូអ្នកគ្រូ កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិក ពលករផ្នែកអប់រំ ឪពុកម្ដាយនិងប្អូននិស្សិត សិស្សានុសិស្សទាំងអស់ ក្នុងទូទាំងប្រទេស។

ក្នុងលិខិត លោកប្រធានរដ្ឋបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលឆ្នើមៗដែលផ្នែកអប់រំទទួលបានក្នុងឆ្នាំសិក្សាកន្លងទៅ។ ក្នុងឆ្នាំសិក្សាថ្មី ប្រធានរដ្ឋលោក Tran Dai Quang បានសំណូមពរឲ្យផ្នែកអប់រំចាំបាច់ត្រូវពង្រីកនូវលទ្ធផលដែលទទួលបាន បន្តអនុវត្តន៍ដោយព្រមៗគ្នាភារកិច្ចផ្លាស់ប្ដូរថ្មីផ្នែកអប់រំ និងបណ្ដុះបណ្ដាលយ៉ាងពេញលេញ ដើម្បីបម្រើល្អបុព្វហេតុធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្ម សមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋមានគោលបំណងថា លោកគ្រូអ្នកគ្រូទាំងអស់បន្តរក្សាយ៉ាងរឹងមាំនូវការជក់ចិត្តនឹងបុព្វហេតុអប់រំ ពង្រីកការច្នៃប្រឌិតដោយឥតឈប់ឈរក្នុងការបង្រៀន។ ចំពោះប្អូនៗនិស្សិត សិស្សានុសិស្សគឺត្រូវពង្រីកនូវប្រពៃណីឧស្សាហ៍ ព្យាយាមរៀនសូត្ររបស់ប្រជាជាតិ ប្រឡងប្រណាំងហាត់ពត់លត់ដំឲ្យបានល្អ ដើម្បីកសាងមាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ