30/08/2018 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន កិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីប

 នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោក​ជំទាវ​បាន​ចាក​ចេញ​ពីរ​ដ្ឋធានី​ គែរ បញ្ច​ប់ប្រកបដោយ​ជោគជ័យ​ដំណើរ​ ទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋអ៊ីស្លាម​អេហ្ស៊ីប ចាប់​ពីថ្ងៃទី​២៥ ដល់​ថ្ងៃទី២៨ ខែសីហា តាមសេចក្ដីអញ្ជើ​ញរបស់ប្រធានាធិបតីអេហ្ស៊ីបលោក​ Abdel Fattah Al Sisi។​
 
មុន​នោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បាន ទទួល​ជួប​គណៈ​ប្រតិភូ​នៃសម្ព័ន្ធ​បណ្ដា​សភា​ពាណិជ្ជកម្ម​អេហ្ស៊ីប (FEDCOC)។ ក្នុងជំនួបនេះ លោក Tr​an Dai Quang បានវាយតំលៃថា ទំនា​ក់ទំនង​សហប្រតិ បតិ្តការ​ទ្វេភាគីលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងវៀតណាមនិង​ អេហ្ស៊ីប​មិន​ទាន់​សក្តិសម​ទៅនឹង​សក្ដានុភាព​នៃប្រទេស​ទាំងពីរឡើយ។ លោកប្រធានរដ្ឋអះអាង​ថា វៀតណាមត្រៀម​ខ្លួនជា​ស្រេចបង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​សហគ្រាស​អេហ្ស៊ីបដំណើរការស​កម្មភាពត្រួតពិនិត្យទីផ្សារ ពន្លឿនពាណិជ្ជ​កម្ម វិនិយោគនិង​ ទេសចរណ៍​នៅវៀត​ណាម ក៏​ដូចជាលើកទឹកចិត្តសហគ្រាសវៀតណាមទៅ ស្រាវ​ជ្រាវ បណ្ដាក់ទុន​និង​ធ្វើអាជីវកម្ម​នៅអេ​ហ្ស៊ីប​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ