29/08/2018 12:11 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជួបសវនាការជាមួយថ្នាក់ដឹកនាំអេហ្ស៊ីប

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប នារសៀលថ្ងៃទី២៧ ខែសីហា  ឆ្នាំ​២០១៨ នៅរដ្ឋធានីគែ ប្រ ធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal។


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប Abdel Ali Aal 
 

ក្នុងជំនួប​នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀត ណាមជានិច្ចកាល គោរពនូវ​ទំនាក់​ទំនង​មិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប។ លោកប្រធានរដ្ឋស្នើឲ្យ ស្ថាប័នសភានៃប្រទេសទាំងពីរ ជម្រុញ​​រាល់​សកម្មភាពផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រគ្នាទៅវិញទៅមក​នៅ​បណ្តា​វេទិកា​អន្តរសភា​អន្តរជាតិ​​និង​តំបន់។
 
ប្រធាន​រដ្ឋសភាអេហ្ស៊ីប Abdel Al Aal មានបំណងថាដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋ លោក Tran Dai​ Quang នឹងរួមចំណែកបង្កើតឡើងចំណុចលោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី ជា​ពិសេស​គឺលើ​វិស័យ​សេដ្ឋកិច្ច​​ ដោយអនុ​វត្តជាក់ស្តែងគោលដៅដែលបានដាក់ចេញគឺ​ ទទួល​បានទំហំពា​ណិជ្ជកម្មទ្វេភាគី​ ១ពាន់​លាន​ដុល្លាអាមេរិក​នាឆ្នាំ២០​២០​។

 
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly 

ក៏នា​រសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញ ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អេហ្ស៊ីប​ Mostafa Madbouly។ ក្នុងជំនួបនេះ ប្រ ធានរដ្ឋ លោក Tran Dai Quang បាន​ស្នើឲ្យ​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​ បន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូមកស្វែងរកទីផ្សា​ររបស់គ្នាទៅវិញទៅមក។ ​លោក ​Tran Dai Quang បា​នជឿជាក់ថា ដោយការប្តេជ្ញារបស់ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ ជាមួយ​ នឹង​ការចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការចំនួន​៨ ក្នុងដំណើរទស្សនកិច្ចនៅអេហ្ស៊ីបលើ​កនេះ ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​រវាងវៀត​ណាម និងអេហ្ស៊ីបក្នុងឆ្នាំ២០១៨និងបណ្តាឆ្នាំជាបន្តបន្ទាប់នឹងទទួល​បានលទ្ធផល គួរ​ឲ្យកត់​សម្គាល់​ សំដៅអបអរ​សាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំន​ងការទូតរវាងប្រទេសទាំងពីរវៀតណា​ម-អេហ្ស៊ីប​។
 
រីឯខ្លួនវិ​ញ នាយករដ្ឋមន្ត្រី លោក Mostafa Madbouly បានជឿជាក់ថា ដំណើរទស្សនកិច្ច​នេះនឹង​បង្កើន​ទំនុក​ទុកចិត្ត​នយោបាយ​និង​នាំទំនាក់​ទំនង​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ឲ្យកាន់​តែជាក់​ស្តែងប្រកប​ដោយ​ប្រសិទ្ធភាព​ ឆ្លើយតបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ នាយក​រដ្ឋមន្ត្រី​ អេហ្ស៊ីបរូបនេះក៏បានសន្យា បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម មក វិនិយោគ​ធ្វើ​អាជីវកម្ម​​នៅ​អេហ្ស៊ីបផងដែ​​រ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ