28/08/2018 09:24 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីប


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) ថ្លែងមតិក្នុងជំនួបជាមួយកម្មាភិបាល
និងបុគ្គលិកនៃស្ថានទូតវៀតណាម (រូបថត៖ VOV)

 បន្ត​ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអេហ្ស៊ីបតាមសេចក្ដីអញ្ជើញរ​បស់ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ​លោក Abdel​ Fattah Al Sisi នោះ នាថ្ងៃទី២៦ ខែ សីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង​លោក​ជំទាវ​ដឹក​​នាំ ​គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅជួបសំណេះសំណា​លជាមួយកម្មា​ភិបាល បុគ្គលិក​នៃស្ថាន​ទូត​វៀត​​ណាម​ និងតំណាងសហគមន៍​ជនវៀតណាម​នៅ​អេហ្ស៊ីប។
 
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran ​Dai Quang បានស្នើ​ឲ្យស្ថាន ទូតបន្ត​ធ្វើសេនាធិការ​ឲ្យបក្សនិ​ង​រដ្ឋ​អំពី​វិធាន​​ការ​ជាក់ស្ដែងនា​នាសំដៅ បង្កើនទំនាក់ទំន​ងលើគ្រប់វិស័យជាមួយអេ​ហ្ស៊ីប​៖
 
 “ខ្ញុំមាន​​គោលបំណងថា កម្មាភិបាលទាំងអស់នៃស្ថានទូត បន្តពង្រីក ប្រពៃណីនៃផ្នែកការទូត វៀតណាម ដើម្បី​​ជំ​រុញខ្លាំងសកម្មភាពការទូតលើវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ ការពារជាតិ និងសន្តិសុខ។ ក្នុង​នោះ​​ត្រូវ​ការ យកចិត្តទុកដាក់ជាពិសេសដល់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ នេះជាគ្រឹះ​ស្ថាន​ដ៏រឹង​​មាំដើម្បី​ពង្រឹងទំនាក់ទំនងទ្វេភាគី។ ចំពោះសហគមន៍ជន វៀតណាមនៅអេហ្ស៊ីបគឺ នាពេលខាង​មុខ​យើង​​នឹង​រៀបចំសមាគមន៍ជនវៀត ណាមនៅអេហ្ស៊ីប ដើម្បីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក បង្កលក្ខណៈ​ងាយ​ ស្រួល​សម្រាប់សហគមន៍ជនវៀតណាមនៅទីនេះមានជីវភាពដោយស្ថិរភាព គោ​រពច្បាប់នៃប្រទេសសាមី។ តា​ម​នោះ​រួមចំណែកជំរុញទំនាក់ទំន​ងមិត្តភាព រវាងប្រទេស​ទាំងពីរ​កាន់​តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ