26/08/2018 11:01 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ប្រកបដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋនៅ​សហព័ន្ធ​អេត្យូពី​


 ប្រធានាធិបតី Mulatu Teshome និងភរិយាបានឧទ្ទេសនាមដល់លោកប្រធានរដ្ឋ Tran Dai Quang និងភរិយាអំពីរប្រពៃណីរបស់អេត្យូពី (រូបថតៈvietnamnet.vn)

 នាព្រឹក​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ តាម​ម៉ោងតំបន់ (រសៀលថ្ងៃដដែលតាមម៉ោងទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាម​ លោក​ Tran Dai Quang និងលោកជំទាវជា ភរិយាបានចាកចេញពីរដ្ឋធានី Addis Ababa បញ្ចប់ប្រ កប​ដោយ​​ជោគ​​ជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណ រដ្ឋប្រធាធិបតេយ្យអេត្យូពី ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតេយ្យ ​អេត្យូពី  លោក Mu​latu Teshome។
 
ទទួលតាមការ​អញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi  ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង​លោកជំទាវ បានអញ្ជើញទៅ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប ចាប់​ពីថ្ងៃ​ទី​២៥ ដល់ថ្ងៃទី២៨សីហាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អេហ្ស៊ីបរបស់ប្រធានរដ្ឋវៀតណាម លោក ​Tran Dai Quang ជាដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងរបស់ប្រមុខរដ្ឋវៀតណាម ទៅកាន់អេហ្ស៊ីប ចាប់​តាំង​ពីប្រទេសទាំង ពីរ បង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៣មក។ ដំណើរទស្សនកិច្ច​នេះត្រូវ​បាន​រំពឹង​ទុក​ថា នឹងរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី​លើ គ្រប់វិស័យ ដូចជា នយោបា​យ សេដ្ឋកិច្ច​-ពាណិជ្ជនិ​ង​វិនិយោគ វប្បធម៌និងអប់​រំ ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ