25/08/2018 09:45 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសវនាការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អេត្បូពី​លោក Abiy Ahmed​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Admed 

 នាយប់​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ តាមម៉ោងតំបន់ នៅវិមាននាយករដ្ឋមន្ត្រីនៅរដ្ឋធានី Addis Ababa ប្រធាន​រដ្ឋ លោក Tran Dai Quang បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed​។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯក ភាព បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ តាមរយៈ​ការ​ផ្លាស់​ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់​។

ស្តីពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីលោក  Abiy Admed បាន​​យល់​ស្របថាប្រទេសវៀតណាមនិងអេត្យូពីគឺជាប្រទេស ដែលមានចំនួនប្រជាជនជាង ១០០ លាននាក់ មាន​ទីផ្សារ​ធំធេងនិងការផ្គត់ផ្គង់កម្លាំងពលកម្មយ៉ាង​ច្រើន ល្បឿនអភិវឌ្ឍន៍ខ្ពស់គួរឲ្យកត់សម្គាល់។  ដូច្នេះភាគី​ទាំងពីរគប្បី​សហការគ្នា​ ដើម្បីធ្វើអាជីវកម្ម​យ៉ាងល្អ​រាល់ឱកាស​សហប្រតិបត្តិការ​បង្កើនការដោះដូរ​ពាណិជ្ជ​​កម្ម​ ពង្រីកបញ្ជីនូវមុខទំនិញមានគុណភាព​​និងជាប្រៀបខ្លាំងរបស់ប្រទេសនីមួយ​ៗ​ ​ជាពិសេសបង្កើត​លក្ខខ័ណ្ឌ​អំណោយ​ផល​និង​យន្តការសម​ស្រប​សម្រាប់​សហគ្រាស​នៃប្រទេស​ទាំងពី​រពន្លឿន​ការវិនិយោគ និងធ្វើ​អាជីវកម្ម​។

ទាក់ទិនដល់កិច្ចសហប្រតិបត្តិការកសិកម្ម ភាគីទាំងពីរបានលើកឡើងថា ប្រទេស​ទាំងពីរ​គួរតែឆ្លៀត​យកបទពិសោធន៍​និងបច្ចេកទេសនៃការដាំដុះកសិក​ម្ម របស់ វៀតណាម​ដើម្បី​អនុវត្ត​ទៅក្នុង​ការអភិវឌ្ឍ​កសិកម្ម​​របស់អេត្យូ​ពី រួមចំណែកក្នុងការធានាសន្តិសុខស្បៀ​ង បម្រើគោល​ដៅអភិវឌ្ឍក​សិកម្ម​របស់​អេត្យូពី​ផង​ដែរ​។

ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យអេត្យូពី ធ្វើជា​ស្ពានតភ្ជាប់​ទំនាក់ទំនង​រវាង​បណ្តាប្រទេស​អាស៊ាននិយាយ​ទូទៅ និងវៀតណាមនិយាយដោ​យឡែកជាមួយបណ្តាប្រទេសអាហ្វ្រិកនិង​សហព័ន្ធ​អាហ្វ្រិក ព្រម​ទាំង​ស្នើឲ្យ​ប្រទេសទាំងពីរ ​បង្កើនកិច្ច​សហប្រតិបត្តិការ​គាំទ្រគ្នាទៅវិញ​ទៅមក​នៅបណ្តា​វេទិកា​អន្តរជាតិ​ក៏ដូច​ជាចែក​រំលេកបទ​ពិសោធន៍ក្នុងសកម្មភាពរក្សាស​ន្តិភាព របស់អង្គការសហប្រ​ជាជាតិ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ