24/08/2018 10:36 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ អេត្យូពីនិងអេហ្ស៊ីប

 ទទួល​សេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអេត្យូពីលោក Mulatu Teshome និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នាព្រឹកថ្ងៃទី២៣ ខែសីហា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោក​ជំទាវ​បាន​ចាក​ចេញ​​ពី រដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេត្យូពីចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែសីហា និងនៅ​អេហ្ស៊ីប​ចាប់​ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែសីហា។ 
 
ដំណើរ​​ទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងនូវគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់​ការ ពហុភាគី និងពិពិធកម្មទំនាក់ទំនង អន្តរជាតិ ក្នុងនោះ​ជានិច្ច​កាល​ផ្តោត​ទៅលើ​ការបង្កើន​ទំនា​ក់​ទំនង​មិត្តភាព​ជា ប្រពៃណីជាមួយប្រទេសអាហ្វិ្រកនិយាយរួម ជា​មួយអេត្យូពីនិងអេហ្ស៊ីបនិយាយ ដោយឡែក។ ​ដំណើរ​ទស្សនកិច្ច​លើកនេះក៏ជាឱកាសដើម្បីថ្នាក់ដឹ​កនាំវៀតណាម ​អេត្យូពីនិង​អេហ្ស៊ីបរិះ​រកវិធាន​ការសំដៅ​ជំរុញទំនាក់​ទំនងសហប្រតិបត្តិការ​លើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យបា​នខ្លាំងក្លាថែមទៀតផងដែរ​៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ