16/08/2018 10:25 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមទទួលជួបអ្នកសម្របសម្រួលអចិន្ត្រៃយ៍អ.ស.បនិងប្រធានស្ថាប័នតំណាង UNICEF នៅវៀតណាម


 ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសវនាការជាមួយលោក Kamal Malhotra  

 នារសៀល​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសវនាការជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលអចិន្ត្រៃយ៍របស់អ.ស.បនិង​លោក Youssouf Abdel-Jelil ប្រធានស្ថាប័នតំណាង UNICEF នៅវៀតណាម។
 
ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភរបស់អ.ស.ប កម្ម​វិធី​អភិវឌ្ឍ​របស់អ.ស.ប (UNDP) ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ក៏ដូច​ជា​តួនា​ទី​និង​ការ​រួម​វិភាគ​ទាន​ របស់អង្គការ UNICEF នៅវៀតណាម ដើម្បីគោលដៅអភិវឌ្ឍដោយចីរភាពនិង ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​កុមារផងដែរ។
 
លោក​ស្រីប្រធានរដ្ឋសភាបានលើកច្បាស់ថា ​នាឆ្នាំ១៩៩០ វៀតណាមមិន ត្រឹ​មតែជាប្រទេស​ដំបូង​នៅទ្វីប​អាស៊ី​និង​​ទី២លើពិភព​លោកដែលអនុម័តលើអនុសញ្ញាស្ដីពីសិ​ទ្ធិកុមារប៉ុណ្ណោះទេ ថែមទាំងមិ​នរក្សាមាត្រា​ណាមួយ​ក្នុង​​អនុសញ្ញានោះ​ ឡើយទៀតផង។ លោកស្រី ​Nguyen Thi Kim Ngan បានអះអាងថា វៀ​តណាម​មាន​ប្រព័ន្ធ​ច្បាប់​ដ៏ច្បា​ស់លាស់ដើម្បីការពារសិត្ធិកុមារនិងសិទ្ធិ​របស់ មនុស្សមានវ័យពី១៦ដល់១​៨ឆ្នាំ។​ រដ្ឋសភា​វៀត​ណាម​នឹង​បន្តសុក្រិ​តប្រព័ន្ធ ច្បាប់និងឃ្លាំមើលការអនុវត្តដើម្បីការពា​រសិទ្ធិកុមារឲ្យបានគ្រប់គ្រាន់៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ