10/08/2018 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មី

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋវៀតណាមសហការជាមួយក្រសួងការបរទេសរៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្ត បស់ប្រធានរដ្ឋស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូតថ្មីនិងប្រធានស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅឯបរទេសក្នុងអាណត្តិ២០១៨-២០២១។

ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូត (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅ ពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកឡើងយ៉ាងច្បាស់ថា ក្នុង បរិបទនាបច្ចុប្បន្ន ភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះមានផ្នែក កិច្ចការបរទេសទៀតផង គឺត្រូវផ្លាស់ប្ដូរថ្មីការគិតគូរ របៀបទាក់ទង  ប្រែការសាក ល្បងក្លាយទៅជាឱកាស ដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងច្រើនបំផុតសំរាប់ ប្រទេសជាតិ។

“បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងត្រូវការក្ដាប់ជាប់ វាយតំលៃនិងព្យាករណ៍អំពីសភាពការណ៍នៅប្រទេសសាមី ដើម្បីធ្វើសេនាធិការជាមួយបក្សនិងរដ្ឋអំពីគោលជំហនិងដំណោះស្រាយនានា សំដៅអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចការបរទេសឲ្យកាន់តែស៊ីជំរៅ ពិសេសគឺទំនាក់ទំនងជាមួយប្រទេសជិតខាងប្រទេសធំ ដៃគូសំ​ខាន់ៗ ព្រមទាំងរក្សាទំនាក់ទំនងដោយស្ថិរភាពជាមួយប្រទេសដទៃផងដែរ។ រួមជាមួយគ្នានោះគឺត្រូវសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការបង្ការនិងព្រមានអំពីជម្លោះ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងការដោះស្រាយជម្លោះដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងក្រមប្រតិបត្តិក្នុងតបន់ ជំរុញកិច្ចការ​ឃោសនាជាភាសាបរទេសដើម្បីឆ្លៀតយកការ គាំទ្ររបស់មិត្តភក្តិអន្តរជាតិ”។

 ប្រធានរដ្ឋលោក Tran Dai Quang ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាឯកអគ្គរដ្ឋទូតថ្មីប្រចាំឯបរទេស

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតនិង ប្រធានស្ថាប័នតំបន់ត្រូវផ្ដោតសំខាន់លើ​ការ​លើកកំពស់គុណភាពនៃការទូត សេដ្ឋកិច្ច ពង្រីកប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីៗ ស្វែង​រកដំណោះស្រាយសំដៅធ្វើពិពិធកម្មទីផ្សារនាំចេញសំរាប់ទំនិញវៀតណាមនិងទាក់ទាញប្រភពទុនវិនិយោគពីបរទេស​ដែលមានគុណភាពខ្ពស់ផងដែរ។         លោក Tran Dai Quang ក៏បានសង្កត់ធ្ងន់ដែរថា សហគមន៍អាណិក​ជនវៀតណាមនៅឯបរទេសគឺជាសាច់ស្រស់ឈាមស្រស់មួយចំផ្នែកដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិ​បានឡើយ។ ដោយហេតុនេះ លោកប្រធានរដ្ឋមានគោលបំណងថា ស្ថាប័នតំណាងនីមួយៗរបស់វៀតណាមប្រចាំឯបរទេសត្រូវជាទីបង្អែក គួរឲ្យជឿទុកចិត្តសំរាប់ប្រជាអាណិកជនវៀតណាមដែលកំពុងរស់នៅឆ្ងាយៗពី មាតុ​ប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ