08/08/2018 09:38 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបបណ្ដាឯកអគ្គ រដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតឈីលី Jaime Chomali Garib ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស Gareth Ward ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប៉ូឡួញ Wojciech Gerwel ឯកអគ្គរដ្ឋទូតហ្គាំប៊ី Ramzia Diab Ghanim និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអ៊ូហ្គង់ដា Dorothy Samali Hyutha បាន មកជូនសារតាំងឡើងដល់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។

ឯកអគ្គរដ្ឋទូតឈីលី Jaime Chomali Garib ជូនសារតាំងឡើងដល់ប្រធានរដ្ឋលោក Tran Dai Quang

ទទួលជួបឯកអគ្គរដ្ឋទូតឈីលី លោក Tran Dai Quang មានគោលបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី​នានា ពិសេសគឺនៅអ.ស.ប APEC និងកិច្ចព្រមព្រៀង CPTPP។

លោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward

ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តពង្រីក សក្ដានុភាពនិងឧត្តមភាពរបស់ខ្លួន ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward អះអាងថា អង់គ្លេសគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU ព្រមទាំងគាំទ្រ សេរីភាពនាវាចរណ៍និងអាកាសចរណ៍ដោយគោរពតាមច្បាប់អន្តរជាតិផងដែរ។ 

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប៉ូឡួញបន្តគាំទ្រ ជំរុញទំ​នាក់​ទំនងជាដៃគូនិងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU ក្នុងនោះមានការចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង EVFTA ក្នុងឆ្នាំ២០១៨។

រីឯក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្គាំប៊ីវិញ លោកប្រធានរដ្ឋវៀតណាមមានគោលបំណងថា ភាគីទាំងពីរជំរុញការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រ គ្នាទៅវិញទៅមក ហើយស្នើឲ្យហ្គាំប៊ីបន្តគាំទ្រវៀតណាមឈរឈ្មោះ ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាអ.ស.បអាណត្តិ២០២០-២០២១ ផងដែរ។ 

ទទួលជួបឯកអគ្គរដ្ឋទូតអ៊ូហ្គង់ដា ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីរនាពេលខាងមុខ ត្រូវការបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចថែមទៀត។ លោកប្រធានរដ្ឋឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកនិងសហប្រតិបត្តិការជាមួយអ៊ូហ្គង់ដាក្នុងវិស័យកសិកម្ម ជលផល វានភណ្ឌ ផលិតកម្ម និងសំណង់ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ