01/08/2018 09:48 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយគណៈប្រតិភូសេដ្ឋកិច្ចជប៉ុន- Viet Keidanren

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយក្រុមការងារនៃគណកម្មការសេដ្ឋកិច្ចជប៉ុន-វៀតណាមចំណុះសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Kaidanren) ក្នុងឱកាស គណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ទិដ្ឋភាពនៃជំនួប 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា វៀតណាមបានកំណត់ជប៉ុនជាដៃគូសំខាន់ យូរអង្វែងនិងមានបំណង រួមជាមួយជប៉ុន អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងយ៉ាងល្អប្រសើនេះ​។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យ Keidanren បន្តរួមសហការ ពន្លឿនឲ្យសហគ្រាសជប៉ុន បន្តធ្វើ​ការវិនិយោគលើបណ្តាវិស័យអាទិភាពនៅវៀតណាម  ជាពិសេស លើបណ្តាវិស័យជប៉ុនកំពុងជួយឧបត្ថម្ភ​វៀត​ណាម​ ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មភាវូបនីយកម្ម ក្នុងក្រខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ឆ្ពោះទៅឆ្នាម២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។

លោក Kuniharu Nakamura ប្រធានគណកម្មការសេដ្ឋកិច្ចជប៉ុន - វៀតណាម បានអះអាងថា  Keidanren នឹងបន្តរួមសហការជាមួយវៀតណាមក្នុងការអនុវត្តគោលគំនិតរួមវៀតណាម-ជប៉ុន តាមនោះ រួមចំណែកសំខាន់ទៅក្នុងការកែលំអបរិយាកាសវិនិយោគ ជម្រុញការទាក់ទាញប្រភពទុនវិនិយោគពីបរទេសមានគុណភាពខ្ពស់ចូល​មកវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ