21/07/2018 11:31 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ និងជនមានគុណូបការៈ


(រូបថត៖ VOV)

 នៅទីនេះ លោក Tran Dai Quang​ បានសង្កត់ធ្ងន់ថា ការថែទាំយុទ្ធ​ជន ពិការ យុទ្ធជនជំងឺ ជាគោល​ជំហរឥត​ងាករេ​របស់​បក្ស រដ្ឋនិងប្រជាជន ដែ​ល បង្ហាញនូវប្រពៃណី “ផឹ​កទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិ​។
 
ក្នុងឱកាសរំលឹក​ខួបលើកទី៧១ទិវាយុទ្ធជន​ពិការ យុទ្ធជនពលី (ថ្ងៃទី២​៧ ខែ​កក្កដា) នារសៀលថ្ងៃទី​១៩ ខែកក្កដា ​ឆ្នាំ២០១៨ ប្រធាន​រដ្ឋវៀតណាមលោក​ Tran Dai Quang បាន​ទៅសាក​សួរសុខ​ទុក្ខនិង​ជូនអំណោយ​សំរាប់បណ្ដាយុទ្ធជន​ពិការ យុទ្ធជន ​ជំងឺ នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការនិងជន​មានគុណូប ការៈ L​ong Dat ស្រុក​ Long Dien ខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀត​ណា​​ម។ នៅទីនេះ លោក​ Tran Dai Quang បាន​សង្កត់​ធ្ងន់​ថា ការថែទាំយុទ្ធជន ពិការ យុទ្ធជនជំងឺ ជាគោលជំហរឥតងាក​រេរបស់បក្ស រដ្ឋនិង​ប្រជាជន ដែល បង្ហាញនូវប្រពៃណី “​ផឹកទឹកនឹកដល់ប្រភពដើម​” របស់ប្រជាជាតិ​។
 
ក្នុងឱកាសនេះដែរ ​ប្រធានរដ្ឋលោក Tran Dai Quang​ ក៏បានកោតសរសើរ រាល់ស្នាដៃរបស់ថ្នា​ក់ដឹកនាំ កម្មាភិបាលនិងបុគ្គលិកនៃមជ្ឈ​មណ្ឌលថែទាំយុទ្ធជន ពិការនិ​ងជនមានគុណូបការៈ Long Dat ដែល​បានខិត​ខំប្រឹង​ប្រែង​អស់ពីកម្លាំង កាយចិត្តថែទាំសុខភាពជូនយុ​ទ្ធជនពិការ យុទ្ធជនជំងឺក្នុង​អំឡុង៤១ឆ្នាំកន្លង ទៅ​។

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ