19/07/2018 09:53 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Sengnounane Sayalat


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) និងអនុប្រធានរដ្ឋសភាឡាវលោក Sengnounane Sayalat (រូបថត៖ VOV)

 ក្នុងជំនួបជាមួយអនុប្រធាន​រដ្ឋសភាឡាវលោក Sengnounane Sayalat នាថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ ប្រធានរដ្ឋវៀតណាមលោក Tr​an Dai Quang បានសម្ដែង​ក្ដីសប្បាយ​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការកាន់​តែស្អិត រមួតរវាងរដ្ឋសភា​នៃប្រទេសទាំងពីរ​។​
 
ក្រៅពីការបង្កើនកិច្ចសហប្រ​តិបតិ្តការ រវាងរដ្ឋសភាទាំងពីរ ​ពិសេសគឺក្នុងការកសាងរបៀប រប​ប ប្រព័ន្ធច្បាប់ និង​ប្រព័ន្ធ​ ឃ្លាំមើលការអនុវត្ត​ច្បាប់នោះ ប្រធានរដ្ឋលោក T​ran Dai Quang ក៏ស្នើឲ្យភាគី​ ទាំងពីរ​ត្រូវការ​បង្ក​លក្ខ​ណៈងា​យស្រួលសំរាប់គម្រោងសហប្រតិ​បត្តិការវិនិយោគ រវាងប្រទេ​សទាំងពីរ​ បម្រើ​បុព្វហេតុ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមនៃ​ប្រទេសនីមួយៗ។​ លោក Tran Dai Quang មានគោលបំណ​ងថា​ ដោយ​ពង្រីក​នូវលទ្ធផល​នៃឆ្នាំ សាមគ្គីភា​ពមិត្តភាពវៀតណាមឡាវ ឆ្នាំ២០១៧ ​ប្រទេសទាំងពីរត្រូវការជំរុ​ញខ្លាំ​ង សកម្មភាព​ជួបប្រាស្រ័យ​រវាងប្រ​ជាជន ការងារអប់រំផ្សព្វ​ផ្សាយ ពិសេសគឺចំពោះ ជំ​នាន់វ័យ​ក្មេងនៃ​ប្រទេស​ទាំង​ពីរ​អំពិទំនាក់​ទំនង​ស្មោះត្រង់​កម្រមាន​រវាងវៀតណាមនិងឡា​វ។
 
រីឯខ្លួនវិញ អនុប្រធានរដ្ឋ​សភាឡាវលោក Sengnouane Sa​yalat បានជូន ​ដំណឹង​អំពីលទ្ធផល លេច​ធ្លោមួយ​ចំនួន​ក្នុងជំនួប​ចរចាជាមួយអនុប្រ​ធាន អចិន្ត្រៃយ៍រដ្ឋសភា​វៀតណាមលោក​ស្រី Tong Thi Phong ក៏ដូចជា​ក្នុង​ជំនួប​​សន្ទនា​ ជាមួយអគ្គលេខាបក្សលោក Nguyen Phu Tron​g និងប្រធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim Ng​an ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ