20/06/2018 09:52 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ជួបប្រាស្រ័យ​ជាមួយ​អ្នកបោះឆ្នោត​ទីក្រុង​ហូជីមិញ​


 ទិដ្ឋភាពនៃជំនួបជួបប្រាស្រ័យរបស់ប្រធានរដ្ឋលោក Tran Dai Quang
ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣ និងទី៤ (រូបថតៈ Viet Cuong/VOV)

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀតណាម លោក T​ran Dai Quang រួមជាមួយសមាជិក​ សមាជិកាសភានីតិ​កាលទី១៤ មណ្ឌលបោះឆ្នោតលេខ១ ទី​ក្រុងហូជីមិញ បានអញ្ជើញជួបប្រាស្រ័យ​​ជាមួយ​អ្នកបោះ​​ឆ្នោត​ខ័ណ្ឌទី១ ខ័ណ្ឌទី៣និងខ័ណ្ឌទី​៤ សំដៅជូនដំណឹងនូវលទ្ធផ​លនៃសម័យប្រជុំលើ​កទី​៥រដ្ឋសភា​វៀត​ណាម​នីតិកាល​ទី១៤។
 
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ​ ប្រធានរដ្ឋ លោក Tran D​ai Quang បានគាំទ្រ​ចំពោះការ​ដែលអ្នកបោះឆ្នោត​បានតាម​ដានជាប់​ដំណើរការ​នៃសម័យ​ប្រជុំរួម​ទាំងក្តាប់​បាន​រាល់ខ្លឹម​សារ​ដែល​អង្គ​ប្រជុំលើក​យក​មក​ពិភាក្សា។​
 
អញ្ជើញឆ្លើយមតិរបស់អ្នកបោះឆ្នោ​ត ស្តីពីគម្រោងអង្គភាពរដ្ឋបាល-​សេដ្ឋកិច្ចពិសេស ប្រធានរដ្ឋ​លោក Tran D​ai Quang បានឲ្យដឹ​ងថា គោលការណ៍កសាងអង្គភាពរ​ដ្ឋបាល- សេដ្ឋកិច្ចពិសេស ជាគោល​ការណ៍ធំមួយ​របស់បក្ស ដោយគោលដៅក​សាងយន្តការលោតផ្លោះ មានលទ្ធ​ភាពប្រកួតប្រជែង​ពេញលេញ​ដើម្បីទាក់​ទាញការវិនិយោគ​ជាមួយតំបន់​និងអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស​ជាតិ ជាពិសេស រួ​មចំណែក​ការពារ​រឹងមំាអធិបតេយ្យភា​ពជាតិ។ ប៉ុន្តែ នេះជាគម្រោងច្បាប់ថ្មីដែល​មិនទាន់មានពីមុនមក ​ សេចក្តី​កំណត់​អំពីយន្តការ​ គោលនយោបាយក្នុងសេច​ក្តីព្រាងច្បាប់មានចំណុចលោត​ផ្លោះ ទាំងការចាត់តាំង​ក្បាលម៉ាស៊ីន​និង​ទស្សនៈ​ ទិសដៅអភិវឌ្ឍន៍​ក្នុងលក្ខណៈធ្វើសមាហរណកម្មអន្តរជា​តិកាន់តែស៊ីជម្រៅ ​ហើយក្នុង​បរិបទ​ដែល​អន្តរ​ជាតិ​និង​តំបន់មានបម្រែបម្រួលយ៉ា​ងស្មុគស្មាញ។
 
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tr​an Dai Quang ក៏បានអញ្ជើញផ្តល់​ចម្លើយលើ​បញ្ហាដែល​អ្នកបោះឆ្នោត​យក​ចិត្ត​ទុកដាក់​ ក្នុងនោះមានច្បាប់សន្តិសុខ​បណ្តាញអ៊ិនធឺណែត កិច្ចការប​ង្ការប្រ ឆាំងអំពើ​ពុករលួយ​និងគុណ​ភាព​កសាងច្បាប់​របស់រ​ដ្ឋសភា៕

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ