16/06/2018 11:14 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលស្វាគមប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី
លោក Wesley W.Simina (រូបថតៈ VOV)

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រធានរដ្ឋសភាសហព័ន្ធ មីក្រូនេស៊ី ​លោក Wesley W.Simina និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភាសហព័ន្ធមីក្រូនេស៊ី​ បានចាកចេញពីទីក្រុងហា​ណូយ បញ្ចប់​ប្រកបដោយ​ជោគជ័យ​នូវដំណើរ​ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណា​ម ចាប់ពីថ្ងៃទី៥ដល់ថ្ងៃ​ទី១៥ ខែមិថុនាឆ្នាំ​២០១៨ តាមការ​អញ្ជើញ​របស់​ប្រធាន​រដ្ឋសភាវៀត​ណាម លោក​ស្រី Nguyen Thi​ Kim​ Nga​n។
 
ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចនេះ ប្រធានរដ្ឋសភាសហព័ន្ធមី​ក្រូនេស៊ី លោក Wes​ley​ W.Simina បាន​អញ្ជើញ​ជួបចរចា​ជាមួយប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguy​en Thi Kim Ngan​ ជួបសម្តែង​ការគួរ​សម​ប្រធាន​រដ្ឋ​លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី ​លោក Nguyen Xuan​ Phuc។​
 
នៅក្នុង​ជំនួបទាំងអស់នេះ ភា​គីទាំងពីរ​បាន​វាយតម្លៃខ្ពស់​ចំពោះសារ​សំខាន់នៃ​ទំនាក់ទំនង​រវាងមីក្រូ​នេស៊ីជាមួយ​វៀតណាម​និងចាត់ទុក​ថា ដំណើរទស្សនកិច្ច​នៅវៀតណាម លើកនេះ​របស់​គណៈប្រតិភូ​ជាសក្ខីភាព​បញ្ជាក់​ច្បាស់លា​ស់ព្រមទាំងអះអាងកា​រសន្យា ជម្រុញថែមទៀត​ ទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរក្នុង​ឱកាសដែល​ប្រទេសទាំង​ពីរ​រៀប​រំលឹកខួប​លើកទី២៣ នៃទិវាបង្កើតទំនាក់ទំនង​ការទូត (១៩៩៥-២​០១៨​)។ ភាគីទាំង​ពីរបាន​ឯកភាព លើវិស័យសហប្រតិបត្តិការគន្លឹះគឺក​សិកម្មនិងទេសចរណ៍ជាដើ​ម។

នាពេល​ខាងមុខ ភាគីទាំងពីរនឹងឈានដល់ការ​ចុះហត្ថលេខាលើ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ដែល​ជាប្រៀប​ខ្លាំង​របស់ភាគី​នីមួយៗ គាំទ្រគ្នានៅបណ្តាវេទិ​កា អង្គការតំបន់និងព​ហុភា​គី ជាពិសេស​គឺនៅអង្គការ​សហប្រជាជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ